adverise with khmeread 1

​រង្គោះរង្គើ​ហើយ​? Sanchez ទទួលស្គាល់ថា Arsenal ខ្វះ "​ជំនឿ​លើ​ខ្លួនឯង​" ដើម្បី​ឈ្នះ​ពាន Premier League

​ខ្សែប្រយុទ្ធ Alexis Sanchez ជឿថា ក្រុម​កាំភ្លើង​ធំ "​ខ្វះ​ជំនឿ​លើ​ខ្លួនឯង​" ដើម្បី​ក្លាយជា​ជើងឯក Premier League ក្នុង​រដូវ​កាល​នេះ​។​

Arsenal បាន​ទាត់ចោល​ឱកាស​ដើម្បី​ដាក់​សម្ពាធ​ទៅកាន់​ក្លឹប​កំពូល​តារាង Leicester នៅពេលដែល​ពួកគេ​ត្រូវបាន​បំបាក់​ដោយ​ក្រុម​ភ្ញៀវ Swansea កាលពី​យប់​ថ្ងៃ​ពុធ​។​

Sanchez បាន​ប្រាប់​ទូរទស្សន៍ Directv Sports ថា "​យើង​ខ្វះ​ជំនឿ​លើ​ខ្លួនឯង​ថា​យើង​អាច​ក្លាយ​ជើងឯក​។ ខ្ញុំ​គិតថា យើង​អាច​ឈ្នះ​ពាន Premier League ជាមួយ​កីឡាករ​ដែល​យើង​មាន​"​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ចាំ​ការប្រកួត​ជាមួយ Manchester United កាលពី​ឆ្នាំមុន​។ អ្នក​ទាំងអស់គ្នា​មើលទៅ​ពិតជា​ស្រែក​ឃ្លាន​ចង់បាន​ពាន​ណាស់​ខណៈ​យើង​ចូល​ទៅដល់​ទីលាន​។ យើង​បំបាក់​ពួកគេ​ត្រឹមតែ ២០ នាទី​ដំបូង​និង​ឈ្នះ ៣-០ ទៅហើយ​។ យើង​ពិតជា​ស្រែក​ឃ្លាន​និង​ពោរពេញ​ទៅដោយ​ជំនឿ​ចិត្ត​នៅថ្ងៃនោះ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់