យាន Curiosity របស់ណាសារកឃើញ "ថ្មមាស" នៅលើភពអង្គារ

យាន Curiosity របស់អង្គការណាសាកំពុងស៊ើបអង្កេតមើល "ដុំមាសចម្លែកមួយ" នៅលើភពអង្គារ។

ទីភ្នាក់ងារអវកាសនេះនិយាយថា យាន Curiosity របស់ខ្លួនកំពុងផ្ញើរូបភាពកៀកទៅនឹងវត្ថុចម្លែកនោះមក។

ដោយដាក់ឈ្មោះជាផ្លូវការលើវត្ថុចម្លែកនោះថា Little Colonsay អ្នកវិទ្យាសាស្ដ្របានរកឃើញថ្មមាសក្នុងរូបភាពដែលបានបញ្ចូននោះ និងបច្ចុប្បន្នកំពុងសម្រេចទៅមើលវាឱ្យកៀក។

ណាសានិយាយថា "គំរូថ្មមួយ ដែលយើងកំពុងព្យាយាមទៅមើលឱ្យកៀក គឺឈ្មោះថា Little Colonsay។ ក្រុមការងារគិតថា វាអាចជាអាចម៍ផ្កាយ ដោយសារតែវាគឺភ្លឺចែងចាំងខ្លាំង"។

ក្រុមប្រតិបត្តិករនឹងបញ្ជាយានកង់ប្រាំមួយរបស់ណាសា ChemCam ដើម្បីសិក្សាដុំថ្មចម្លែកនោះ ដែលវាមើលទៅដូចជាមាសអ៊ីចឹង៕

adverise with khmeread

អ្នកនឹងចូលចិត្ត