កីឡាករ Conor McGregor និយាយថា គាត់នឹងរីករាយក្នុងការប្រកួតដ៏ធំជាមួយអ្នកប្រដាល់ Floyd Mayweather។
តារា UFC សញ្ជាតិអៀរឡង់រូបនេះនឹងប្រឈមមុខជាមួយកីឡាករ Nate Diaz នៅក្នុងកម្មវិធី UFC 196 ក្នុងទីក្រុង Las Vegas នៅថ្ងៃសៅរ៍នេះ ប៉ុន្តែគាត់ចាត់ទុកអ្នកប្រដាល់ចូលនិវត្តន៍ Mayweather ជាគោលដៅរបស់គាត់។
នៅពេលត្រូវបានសួរថា គាត់នឹងវ៉ៃជាមួយអតីតស្តេចលើសង្វៀនរូបនេះ គាត់បានឆ្លើយតបថា "ខ្ញុំបើកចំហរចំពោះការពិភាក្សា។ មកជួបខ្ញុំមក! ប៉ុន្តែខ្ញុំជាអ្នកគ្រប់គ្រងរឿងនេះ។ វាអាស្រ័យលើខ្ញុំចំពោះការវ៉ៃមួយនេះ"។
គាត់បានបន្តទៀតថា "ខ្ញុំបើកចិត្តទូលាយ! ខ្ញុំស្រឡាញ់ការប្រកួតប្រជែងនិងការវ៉ៃ។ វាច្បាស់ជាចាប់អារម្មណ៍ដែលឃើញខ្ញុំអាចធ្វើឲ្យការប្រកួតនេះកើតឡើងប្រសិនបើប្រិយមិត្តចង់ឃើញ។ ជាក់ស្តែងពួកគេអាចនឹងឃើញ"៕
