adverise with khmeread Sleeping naked

អត្ថប្រយោជន៍ដ៍ទាក់ទាញទាំង ៨ នៃការដេកស្រាត

ភាគច្រើនពួកយើងពាក់អាវគេងពេលយប់ហើយវាមិនមានបញ្ហាអ្វីនោះទេព្រោះអាវទាំងនោះត្រូវបង្កើតឡើងដើម្បីឲ្យការដេករបស់យើងមានផាសុខភាព។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានព្យាយាមដេកដោយមិនប្រើខោអាវគេងពេលយប់នោះ ហើយនៅតែចូលចិត្តដេកស្រាត និងទទួលបានអត្តប្រយោជន៍យ៉ាងច្រើនពីទំលាប់នេះ។
វាក៍ជួយសន្សំលុយរបស់យើងក្នុងការទិញខោអាវដេកពេលយប់ថ្មីៗ ដើម្បីស្លៀកមុនពេលចូលគេងផងដែរ។ លើសពីនេះទៅទៀត ការដេកអាក្រាតក៍ជួយយើងដេកពេលយប់លក់ស្រួលនិងមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកផងដែរ។ មានគុណសម្បតិ្តជាច្រើនពីការដេកស្រាត ហើយខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរតែដេកស្រាតឲ្យបានជាប្រចាំ។

១- ជួយកម្ចាត់ខ្លាញ់ក្បាលពោះ
នៅពេលដែលអ្នកដេក កម្រិតនៃអ័រម៉ូនស្ត្រេស៍បានថយចុះ។ ដោយសារតែការថយចុះនេះហើយទើបធ្វើឲ្យយើងក្រោកនៅព្រឹកឡើងមានអារម្មណ៍ស្វាហាប់គ្រប់គ្រាន់ដើម្បីក្លាយជាអ្នកឈ្នះក្នុងថ្ងៃនេះ។ អ្នកដែលប្រើខោអាវដេកយប់មិនបានឲ្យរាងកាយសម្រាកបានគ្រប់គ្រាន់ទេពីព្រោះការស្លៀកពាក់ដេកពេលយប់វាមិនធម្មជាតិហើយវារារាំងយើងពីដំណេកដែលមានសុខភាពល្អ។ ប្រសិនបើយើងដេកមិនគ្រប់គ្រាន់ទេ កម្រិតនៃភាពស្រ្តេស៍របស់យើងនឹងកើនឡើងខ្ពស់ ហើយរឹតតែធ្វើអោយយើងញុំាកាន់តែច្រើន។ អ៊ីចឹងចាប់ពីពេលនេះត្រូវសូមសាកដេកស្រាតជំនួសវិញទៅ ហើយអ្នកក៏លែងខ្វល់ពីរឿងខ្លាញ់ក្បាលពោះទៀតដែរ។ 

២- ទទួលបានស្បែកដែលមានសុខភាពល្អ
ស្បែកដែលមានសុខភាពល្អគឺជាស្បែកដែលទទួលបានខ្យល់បរិសុទ្ទគ្រប់គ្រាន់ជាទៀងទាត់ ដូច្នេះហើយអ្នកគួរតែឲ្យស្បែករបស់អ្នកដកដង្ហើមដោយសេរី។ ការដេកស្រាតជួយឲ្យស្បែករបស់អ្នកទទួលបានខ្យល់បរិសុទ្ធបានច្រើនហើយវាក៍ជួយទប់ស្កាត់អ្នកពីការទៅជួបគ្រូពេទ្យសើរស្បែកដែលបណ្តាលមកពីកន្ទួលរមាស់ ការរលាកនិងបញ្ហាស្បែកផ្សេងទៀតផងដែរ។

៣- បង្កើនភាពស្និទ្ទស្នាល
ប្រសិនបើអ្នកដេកជាមួយដៃគូរបស់អ្នក ការដេកស្រាតនឹងធ្វើជីវិតផ្លូវភេទរបស់អ្នកកាន់តែប្រសើរ។ ការប៉ះពាល់រវាងស្បែកនិងស្បែកបង្កើនចំណង់ផ្លូវភេទកាន់តែពុះកញ្ជ្រោល។ រឿងសំខាន់បន្ទាប់ទៀតរបស់អ្នកគឺត្រូវត្រៀមលក្ខណៈសម្រាប់រឿងបើកយុទ្ធនាការដោយមិនចាំប្រើអារម្មណ៍សម្រើបអ្វីទាំងអស់ ព្រោះបុរសចូលចិត្តសម្លឹងមើលរាងកាយធម្មជាតិរបស់ស្រ្តី និងគយគន់សម្រស់ធម្មជាតិសម្រាប់រឿងហ្នឹង។ នៅពេលដែលអ្នកប៉ះគ្នាទៅវិញទៅមក វាជួយឲ្យរាងកាយរបស់អ្នកបញ្ចេញអុកស៊ីតូស៊ី (អរម៉ូននៃក្តីស្រឡាញ់) និងជួយបង្កើនឪកាសក្នុងការចំណាយពេលរាត្រីដែលមិនអាចបំភ្លេចបាន។

៤- ធ្វើឲ្យការដេករបស់អ្នកកាន់តែប្រសើរ
សីតុណ្ហភាពរាងកាយជាធម្មតាធ្លាក់ចុះនៅពេលដែលយើងដេក។ ទោះជាយ៉ាងណាក៍ដោយ វាមិនកើតឡើងទេនៅពេលដែលយើងស្លៀកពាក់ខោអាវដេកយប់។ ស្ថានភាពរាងកាយក្តៅក៍ធ្វើឲ្យអ្នកកើតជំងឺដេកមិនលក់ដែរ។ ផ្ទុយទៅវិញការដេកស្រាត ធ្វើឲ្យការដេក និងសុខភាពទូទៅរបស់អ្នកកាន់តែប្រសើរ។
អ្នកដែលដេកមិនគ្រប់គ្រាន់រាល់យប់មានអារម្មណ៍និងមើលទៅមិនមានសុខភាពល្អទេ ហើយរស់ក៏មិនបានយូរដែរ។ ស្តាប់មើលទៅវាដូចជាហេតុផលដ៍ល្អមួយដែរក្នុងផ្លាស់ប្តូរទំលាប់ទៅដេកស្រាតវិញ។

៥- ធ្វើអោយទ្វារមាសរបស់អ្នកដកដង្ហើមដោយសេរី
ទ្វារមាសរបស់ស្រី្តគឺជាកន្លែងដ៏ល្អបំផុតរបស់បាក់តេរីពិព្រោះវាសើមហើយក្តៅ។ ដោយសារតែការដេកស្រាត អ្នកនឹងមានភ្នាសការពារទ្វារមាសល្អធម្មតា ហើយនឹងមិនឆ្លងរោគផ្សិតទ្វារមាសណាមួយនោះទេ។ សូមទុកឲ្យភ្នាសការពារទ្វារមាសរបស់អ្នកស្រូបខ្យល់បរិសុទ្ធដោយសេរីតាមរយៈការដេកស្រាតរៀងរាល់យប់។  

៦- វាជួយឲ្យអ្នកមានសេរីភាព
ស្រ្តីទាំងឡាយស្រឡាញ់សេរីភាព។ អ្នកមិនអាចសប្បាយចិត្តពេញទំហឹងបានទេប្រសិនបើអ្នកមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើ។ ដេកស្រាតផ្តល់អោយអ្នកនូវសេរីភាពដែលអ្នកចង់បាន។ នៅក្នុងសម័យបុរាណ មនុស្សបានជឿថាអ្នកដែលបានដេកពាក់ខោអាវ មិនយល់សប្តិពីទំនាយដែលនឹងកើតឡើងនោះទេ ដែលហេតុនេះហើយ បានជាស្ត្រី និងបុរសមួយចំនួនព្យាយាមដេកស្រាត នៅអាកាសធាតុខាងក្រៅរាងក្តៅបន្តិច។

៧- ធ្វើឲ្យប្រសើរឡើងនូវសម្ពាធឈាមរបស់អ្នក
រាល់ប្រភេទនៃខោក្នុងនិងខោអាវដេកយប់មិនបានធ្វើឲ្យលំហូរឈាមដើរដោយសេរីពេញរាងកាយនោះទេ។ នៅពេលដែលអ្នកដេកស្រាត សាច់ដុំ ខួរក្បាល និង បេះដូងរបស់អ្នក ទទួលបានលំហូរឈាមគ្រប់គ្រាន់ជាមួយនឹងដំណើរឈាមដ៏ប្រសើរ។ អ្នកភ្ញាក់ឡើងនឹងមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមជាស្រេចដើម្បីសម្រេចគោលរាល់គោលដៅរបស់អ្នកយ៉ាងងាយស្រួល។

៨- កាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២
ការដែលមានអារម្មណ៍ត្រជាក់នៅពេលយប់កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងជួយអ្នកឲ្យមានការរំលាយអាហារបានល្អនិងជួយបង្ការនូវជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាបានបង្ហាញថាមនុស្សដែលសឹងតែស្រាតននលគកអាចធ្វើឲ្យសុខភាពរបស់ពួកគេល្អប្រសើរតែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ អ្នកមិនត្រឹមតែកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ២ប៉ុណ្ណោះទេ តែអ្នកថែមទាំងកាត់បន្ថយហានិភ័យក្នុងការកើតជំងឺបេះដូង និងជំងឺធាត់ទៀតផង។ 

ខ្ញុំបានដេកស្រាតប៉ុន្មានឆ្នាំហើយមកហើយៗខ្ញុំពិតជាមានអារម្មណ៍ថាមានសុខភាពល្អនិងមានជីវិតផ្លូវភេទកាន់តែប្រសើរ។ ខ្ញុំមានទំនុកចិត្តជាងមុន ហើយខ្ញុំហ៊ាននិយាយថា ទំលាប់នេះសក្តិសមនឹងសាកល្បងយ៉ាងហោចណាស់ក៏ម្តងដែរ។ ខ្ញុំក្រោកឡើងហើយមានអារម្មណ៍ថា
មានថាមពលគ្រប់គ្រាន់និងមានបំណងប្រាថ្នាប្រើប្រាស់ជីវិតឲ្យល្អប្រពៃបំផុត។ តើអ្នកហ៊ានដេកស្រាតទេ?

ប្រភព៖ វ៉ូមែនណាយលី

adverise with khmeread

មតិយោបល់