adverise with khmeread Donni 5

ដូននី យ៉េន ជូនកាដូកាំបិតភ្លោះទៅឲ្យ ម៉ាយថៃ សាន់

            តារា​ក្បាច់គុន ដូននី យ៉េន (Donnie Yen) ហៅ​កុំកុំ និងតារាភាព​ល្បី​ៗមួយ​ចំ​នួន​ទៀត​រួម​ទាំង​អតីត​កីឡាករ​ប្រដាល់ទម្ងន់ធ្ងន់ ម៉ាយថៃ សាន់ (Mike Tyson) បាន​ចូល​រួម​សម្តែង​ក្នុង​រឿង “IP MAN 3” ដែល​​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ចាក់​បញ្ចាំង​ទាំង​នៅ​ទីក្រុងហុងកុង តៃវ៉ាន់ និង​កន្លែងផ្សេងទៀតក្នុងពិភព​លោក​។

            ថ្មីៗនេះ រឿង “IP MAN 3” ត្រូវ​បាន​ចាក់​បញ្ចាំង​​នៅ​ទីក្រុងប៉េកាំ​ង​ ហើយ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទស្សនិកជន​និង​បណ្តាញព័ត៌មាន​យ៉ាងច្រើន​។ កុំកុំ និង ម៉ាយថៃ សាន់ បាន​ជូនកាដូគ្នា​ទៅវិញទៅមកនៅ​ក្នុងកម្មវិធី​បង្ហាញ​មុខ​សម្រាប់ការចាក់​បញ្ចាំង​លើក​ដំបូងនៅ​ទីក្រុងប៉េកាំង។

ថៃសាន់ បាន​ជូន​កាដូ​ស្រោម​ដៃ​ប្រដាល់មួយគូដល់ កុំកុំ ចំណែក​ កុំកុំ បាន​ជូន​កាំ​បិតភ្លោះ​ជា​អំណោយ​វិញ។ ថៃសាន់ បាន​ងាកមុខមក​រក​ទស្សនិកជន​ ហើយ​និយាយទៅកាន់ពួកគេថា “​ខ្ញុំស្រឡាញ់​អ្នក​ទាំងអស់គ្នា”។

នៅពេល​សួរថា តើលោកនឹងផលិត​ភាគ​បន្ទាប់ឬយ៉ាងណានោះ កុំកុំ បាន​និយាយថា “IP MAN 4: HAPPY GHOST” ហើយទស្សនិកជន​ផ្ទុះសំណើច៕

adverise with khmeread

មតិយោបល់