អនាគតរបស់MesutOzilកំពុងធ្វើឲ្យមានការសង្ស័យបន្ទាប់ពីបាត់បង់តំណែងក្នុងក្រុមជម្រើសរបស់Arsenal

          កីឡាករ MesutOzil​ ដែលឆ្លាប់ជា​កីឡាករ​ឆ្នើមម្នាក់នោះ​ ​នឹង​មិន​មាន​ឱកាស​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​១១​នាក់ដំបូង​របស់ក្រុម Arsenal ក្នុងការប្រកួតជាមួយ​ក្រុម Spurs ទេ។ អវត្តមាន​របស់​ Ozil ក្នុង​ជំនួប​ដ៏សំខាន់​នេះ​គឺជា​រឿងគួរ​ឲ្យ​សង្ស័យ។

          គ្រប់គ្នា​ប្រហែលជា​នៅ​ចាំបាន​ថា Ozil បានអវត្តមានពីការ​ប្រកួត​ជាច្រើន​កាល​ពី​ដំណាច់​រដូវកាល​មុន ដោយ​សារ​បញ្ហា​របួស​ ហើយ​រឿង​នេះពិតជា​ធ្វើ​ឲ្យ​សមាជិក​របស់​ក្រុម​បង្វឹក​ Arsenal ងឿងឆ្ងល់។

          បើទោះបីជាមាន​ការ​សង្ស័យច្រើន​ជុំវិញ​ការ​មិន​ដាក់​ឲ្យ​ Ozil​លេង​។ ប៉ុន្តែ​ការ​អះអាងគឺខុសៗគ្នា​។ការ​យក​ឈ្នះក្រុម Bournemouth ​ដោយ​គ្មាន​វត្តមាន​របស់​ Ozil កាល​ពី​ចុងសប្តាហ៍​មុនធ្វើឲ្យគ្រូបង្វឹកលោក Emery ​មិន​ចាំបាច់​ត្រូវ​កោះ​ហៅ​កីឡាករ​រូបនេះសម្រាប់​ជំនួប​ជាមួយ​ក្រុម Tottenhamទេ។

          លោក Emery បាននិយាយថា “​គាត់មាន​បញ្ហា​ឈឺខ្នង​”។ នៅពេល​សួរ​នាំ​ថា Ozil រងរបួស​តាំងពីពេលណា​ លោក Emery បាន​ឆ្លើយ​ថា “​ខ្ញុំ​មិន​ដឹងទេ”។  ប៉ុន្តែគេដឹងថា លោក Emery គឺជា​គ្រូបង្វឹក​ដ៏ល្អិតល្អន់ម្នាក់​ ហើយ​អ្នក​នឹង​គិត​ថា គាត់ប្រាកដជាដឹងថា កីឡាករ​រូប​នេះ​រងរបួស​នៅ​ពេល​ណា៕

adverise with khmeread