ប្រព័ន្ធវីដេអូVAR នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅវគ្គចាញ់ធ្លាក់ក្នុងក្របខណ្ឌ CL នៅរដូវកាលនេះ

          ប្រព័ន្ធ​វីដេអូជំនួយ​អាជ្ញាកណ្តាល​ VAR នឹង​ត្រូវ​គេប្រើប្រាស់​សម្រាប់​ការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់​នៅ​ក្រប​ខណ្ឌ CL ​នៅ​រដូវកាល​នេះ។ប្រធាន​ UEFA លោក AleksanderCeferinបានបញ្ជាក់​ពី​ការ​ណែនាំ​ឲ្យ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យានេះ​កាល​ពីថ្ងៃច័ន្ទ​។

          ការ​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​ VAR ត្រូវ​បាន​ជំទាស់​ដោយស្ថាប័ន​ UEFA សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះក្នុង​ពូលនៅ​រដូវកាលនេះ បើទោះបីជា​ប្រព័ន្ធនេះ​ត្រូវ​បាន​គេប្រើ​ប្រាស់​នៅក្របខណ្ឌ​ La LigaSerie A និង​ក្របខណ្ឌ Bundesliga ព្រម​ទាំង​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានវើលខាប់នៅ​ប្រទេសរុស្ស៊ីក៏ដោយ។

          លោក Ceferinបាន​បញ្ជាក់​ថា របាយ​ការណ៍​នឹង​ត្រូវ​បញ្ចូន​ទៅ​កាន់​ប្រធាន​អាជ្ញាកណ្តាល​របស់ UEFA ដែល​អនុញ្ញាតឲ្យ​គណៈកម្មាធិការប្រតិបត្តិ​កែប្រែជំហរ​របស់​ខ្លួន​ឡើ​ងវិញ​។

            ស្ថាប័ននេះក៏បាន​យល់​ព្រម​កាល​ពីថ្ងៃច័ន្ទ​ផងដែរ​​ក្នុងការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាលនេះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Europa League នៅ​រដូវកាល​នេះ​ ហើយ​បន្ទាប់មក​នឹង​​ប្រើប្រាស់​សម្រាប់វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​នៅ​ក្របខណ្ឌ Nations League របស់​ក្របខណ្ឌ UEFA នៅ​ខែមិថុនា​ផងដែរ។

          លោក Ceferinបាន​ថ្លែងប្រាប់សន្និសីទ​ថា “បើនិយាយ​ឲ្យ​ត្រង់​ទៅ យើង​បាន​ពិភាក្សា​ជាមួយ​សហការី៤រូប​ ថា តើ​យើង​អាចធ្វើ​បាន​មុន​ពេល​ឬយ៉ាងណា ហេតុអ្វីក៏ត្រូវ​រង់ចាំ​​”៕

adverise with khmeread