adverise with khmeread D7b3e855 fb59 40b9 b056 d1d539c90fb1

បាក់​បង្គោល​ភ្លើង​សង្កត់​លើ​ម៉ូតូ​រ៉ឺម៉ក​នៅ​ច្បារអំពៅ​

    ភ្នំពេញ​ ៖ បង្គោល​ភ្លើង​មួយដើម​ដែល​ហ៊ំ​ព័ទ្ធ​ទៅដោយ​ខ្សែភ្លើង​បាន​បាក់​ត្រឹម​គល់​ដោយ សារ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវជាតិ​លេខ​១  លើកដៃ​ឡើងលើខ្ពស់​ពេកពេល​ទម្លាក់​មកវិញក៍​ទាក់​ជាមួយ​ខ្សែភ្លើង​បណ្តាលអោយ​ទាញ​បង្គោល​ភ្លើង​បាក់​តែម្តង។​

    ករណី​បាក់​បង្គោល​ខ្សែភ្លើង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤,៤៥​នាទី​ល្ងាច​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំនុច​ទល់មុខ​សាលាសង្កាត់ ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ។​

   លោក​រស់ សុ​ភ័​ក្រ អភិបាល រង​ខណ្ឌ​ច្បារអំពៅ​ដែល​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ករណីនេះ​បាក់ នេះ​កើតឡើង​ដោយសារ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវជាតិ​លេខ​១ ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាលអោយ​ប្រ​ម៉ោ​យ​អេស្កាវ៉ាទ័រ​ទាក់​ជាមួយ​ខ្សែភ្លើង​ដែល​ត​ឆ្លងកាត់​ផ្លូវ​ទាញ​បង្គោល​ភ្លើងបាក់​សង្កត់​ទៅលើ​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង  តែ​សំណាង ល្អ​ម្ចាស់​ម៉ូតូ​មិនមាន​គ្រោះថ្នាក់​មិនមាន​គ្រោះថ្នាក់​ឡើយពោលគឺ​ដើរចេញ​ទាន់​ហើយក៍​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែ​រ។ មួយ​ម៉ោង​ក្រោយកើតហេតុ​ខាង​ក្រុមហ៊ុនអគ្គីសនី​បានមក​រៀបចំ​ដាក់​ដាំ​បង្គោល​ថ្មី​ជំនួស​វិញ  ហើយ​បង្គោល​ដែលបាក់​នេះ​គ្រោង​និង​ចេញ​នៅ​ឆាប់ៗ​ខាងមុខ​នេះដែរ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្ថាបនា​ផ្លូវជាតិ​លេខ​១។​

     លោក​អភិបាលរង​បាន បន្តថា ករណីនេះ​មិន​បង្ក អោយមាន​ការកកស្ទះ​ចរាចរ​ទេចំណែក ​ម៉ូតូ​ដែល​រង​នូវ​ការខូចខាត​ត្រូវបាន​អ្នកគ្រប់គ្រង​ការដ្ឋានស្ថាបនា​ផ្លូវ ចេញ​សំណង​អោយ​ជន រងគ្រោះ។ ជាមួយ​គ្នា​នេះ ដែរ​ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សំណង​ផល​ប៉ះ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១​នេះ សូម​រុះរើ​ឬ​កាត់​លំនៅដ្ឋាន​ដែល​រង​នូវ​ផលប៉ះពាល់​អោយបាន​រុះ​រាន់  ដើម្បី​ផ្តល់​លទ្ធភាពអោយ​ក្រុមការងារស្ថាបនា​ផ្លូវជាតិ​អនុវត្ត​ដោយ​រលូន​រួចរាល់​ទៅតាម​ផែនការក្នុង​ចន្លោះ ពេល​អនុវត្ត​គម្រោង​នេះដែរ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់មេត្តា​យោគយល់​ដល់​អាជ្ញាធរ និង​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់