ពិធីការិនីអានព័ត៌មានដ៏ល្បីអាយុ ៧៥ ឆ្នាំរបស់កូរ៉េខាងជើងជិតឈប់ពីការងារហើយដើម្បីឱ្យពិធីការិនីវ័យក្មេងស្លៀកពាក់ទាន់សម័យមកអានជំនួសវិញ

ពិធីការិនីអានព័ត៌មានរហស្សនាម "លោកស្រីផ្កាឈូក" ដ៏ល្បីល្បាញរបស់កូរ៉េខាងជើងជិតចុះចេញពីតំណែងនេះហើយដើម្បីឱ្យពិធីការិនីក្មេងស្រស់ស្អាតចូលមកជំនួសវិញម្តង។ នេះបើយោងតាមប្រភពនានាទម្លាយឱ្យដឹងនៅក្នុងប្រទេសនេះ។ 

លោកស្រី Ri Chun-hee អាយុ ៧៥ ឆ្នាំ តារារះប្រចាំទូរទស្សន៍រដ្ឋ KCTV គឺធ្លាប់ជាពិធីការិនីសំណព្វចិត្តរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ទូទាំងពិភពលោកអស់ជាច្រើនទសវត្សរ៍។ 

ប៉ុន្តែក្រោមទិសដៅថ្មីរបស់លោកគីម ជុងអ៊ុន រដ្ឋចង់ស្តារមុខមាត់សាធារណៈរបស់ខ្លួនទាំងស្រុង ហើយផ្តល់ពេលផ្សាយលើកញ្ចក់ទូរទស្សន៍ដល់លោកស្រី Ri កាន់តែតិចទៅៗ។​

លោក Kang Dong-wan សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Dong-A University ក្នុងទីក្រុងសេអ៊ូលបានប្រាប់ទូរទស្សន៍អាមេរិក ABC News ថា "បាវចនាចម្បងនៃយុគសម័យថ្មីរបស់លោកគីម ជុងអ៊ុន គឺត្រូវតាមឱ្យទាន់សតវត្សរ៍ថ្មី និងនិន្ននាការរបស់វា។ យើងអាចនិយាយបានថា ការផ្លាស់ប្តូរទិសដៅថ្មីនេះត្រូវបានឆ្លុះបញ្ចាំងនៅលើការផលិតកម្មវិធីទូរទស្សន៍"។ 

លោក Kang បានបន្ថែមថា ទស្សនិកជនកូរ៉េខាងជើងបានមើលឃើញប៉ុស្តិ៍ទូរទស្សន៍ពីខាងក្រៅប្រទេសកូរ៉េខាងជើង ដូច្នេះទម្រង់ផ្សាយព័ត៌មានបែបប្រពៃណី "លែងមានអ្វីគួរឱ្យចាប់អារម្មណ៍តទៅទៀតហើយ"។

ទូរទស្សន៍ ABC News និយាយថា ពិធីករពិធីការិនីជំនាន់ក្រោយវ័យក្មេងៗ ស្លៀកពាក់ឈុតអាវធំនិងឈុតទាន់សម័យ នឹងត្រូវបានណែនាំដើម្បីព្យាយាមទាក់ទាញទស្សនិកជនកូរ៉េខាងជើងវ័យក្មេងៗ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត