៥ ចំណុចនេះដែលបញ្ជាក់ថានាឡិកា Samsung Galaxy Watch គឺមានភាពលេចធ្លោជាង Apple Watch Series 4!

នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតវ៉ចកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បន្តបញ្ចេញនូវស្មាតវ៉ចស៊េរីថ្មីរបស់ពួកគេជាមួយនឹងការអាប់ដេតនូវមុខងារថ្មីៗ និងបច្ចេកវិទ្យាជាច្រើនដែលធ្វើឱ្យជីវិតរស់នៅកាន់តែមានភាពងាយស្រួលបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បានបញ្ចេញនូវស្មាតវ៉ចចុងក្រោយបំផុតរបស់ខ្លួននៅក្នុងខែកញ្ញាឆ្នាំ ២០១៨ នេះគឺ Apple Watch Series 4 ដែលបំពាក់នូវមុខងារថ្មីៗជាច្រើន និងអេក្រង់កាន់តែមានទំហំធំជាងមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏បញ្ចេញនូវនាឡិកា​ Galaxy Watch ស៊េរីថ្មីរបស់ខ្លួនដែលមិនត្រឹមតែមានការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះនោះទេ ប៉ុន្តែវាក៏បំពាក់នូវថាមពលថ្មដែលអាចប្រើប្រាស់បានដល់ទៅ ៤ ថ្ងៃ និងការទ្រទ្រង់នូវប្រព័ន្ធ LTE ថែមទៀតផង។ Galaxy Watch នេះត្រូវគេចាត់ទុកថាជានាឡិកាស្មាតវ៉ចដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Android ។

នេះជាការប្រៀបធៀបពីលក្ខណៈសម្បត្តិរបស់ Galaxy Watch និង​ Apple Watch Series 4

 

Samsung Galaxy Watch 

Apple Watch Series 4 GPS

តម្លៃ

$330-$350

$399-$499

ថាមពលថ្ម    

៤ ថ្ងៃ

១៨ ម៉ោង

ទំហំ

42mm, 46mm

40mm, 42mm

ទំហំអេក្រង់

Circular Super AMOLED (360 x 360)

Square OLED Retina

324 x 394 pixels (40mm) or 368 x 448 pixels (44mm) OLED Retina
 

ពណ៌

ពណ៌ខ្មៅ Midnight Black, ពណ៌មាសRose Gold (42mm); ពណ៌ទឹកប្រាក់ Silver (46mm)

ពណ៌ទឹកប្រាក់ Silver, ពណ៌មាសGold, ពណ៌ប្រផេះ Space Gray

សេនស័រ

Accelerometer, gyro, heart rate, altimeter

Accelerometer, gyro, heart rate, altimeter, ECG sensor

ប្រព័ន្ធប្រតិបត្តិការ OS

Tizen OS 4.0

watchOS 5

ការចាក់តន្រ្តី

Spotify playlist

Apple Music playlist

ប្រព័ន្ធការពារការជ្រាបទឹក

Swim-proof

Swim-proof

ប្រព័ន្ធ GPS

មាន

មាន

ការវាស់ចង្វាក់បេះដូង Heart Rate Monitor

មាន

មាន

ការទូទាត់វិក័យបត្រ

Samsung Pay

Apple Pay

ប្រព័ន្ធ LTE

LTE connectivity សម្រាប់ version ($380-$400)

LTE connectivity សម្រាប់ LTE Series 4 ( $499)

មុខងារថែរក្សាសុខភាព

ការវាស់ទៅលើចង្វាក់បេះដូង និងការថែរក្សាសុខភាព(Heart rate-based stress-management tool)

ការណែនាំលំហាត់ប្រាណ, Apple Heart Study, ECG

ពេលនេះ យើងនឹងធ្វើការបង្ហាញនូវលក្ខណៈសម្បត្តិ ៥ យ៉ាងដែលនាឡិកាSamsungGalaxy Watchអាចយកឈ្នះទៅលើ Apple Watch Series 4 នោះ។

១. តម្លៃសមរម្យ

Samsung Galaxy Watch ដែលមានទំហំ 46mm ​មានតម្លៃ $350 និង42mm នៅក្នុងតម្លៃត្រឹមតែ $330 តែប៉ុណ្ណោះជាមួយនិងជម្រើស៣​ពណ៌គឺពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស​។ ។​ចំណែក ​នាឡិកា Apple Watch Series 4 គឺមានតម្លៃថ្លៃរហូតដល់$399 ហើយសម្រាប់ LTE version គឺមានតម្លៃចាប់ផ្តើមពី $499ដែលរួមជាមួយពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌មាស។សរុបមក បើពិនិត្យមើលទៅលើតម្លៃរបស់ស្មាតវ៉ច​គឺ SamsungGalaxy Watch ល្អប្រសើរជាង Apple Watch Series 4 ។

២. ការរចនារូបរាងដ៏ល្អឥតខ្ចោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple គឺមានការរចនាខុសប្លែកគ្នាទៅលើនាឡិកាស្មាតវ៉ចរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវមុខនាឡិការាងជារង្វង់មូលដ៏កាលីបនិងទាន់សម័យសម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្នដែលមានទំហំ42mm  និង​46mm ។ហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវមុខនាឡិកា Series 4  ដែលមានពីរទំហំគឺ  40mm និង 44mm រាងការ៉េ។

Samsung Galaxy Watchគឺភ្ជាប់ជាមួយនឹង Bezel ដែលអាចធ្វើការ Scroll ហើយវាក៏មានប៊ូតុងមួយនៅផ្នែកខាងស្តាំនោះគឺជា Key សម្រាប់ត្រឡប់ថយក្រោយ និងក្រោមនោះគឺជា Home Key សម្រាប់វិលត្រឡប់ទៅកាន់ Main Screen វិញ​វាពិតជាមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់បំផុត។ចំណែកApple Watch គឺប្រើប្រាស់នូវ Digital Crown សម្រាប់ធ្វើការមើលទៅលើកម្មវិធី App Screen និងការអូសចុះក្រោមនៅលើ Page ណាមួយ។ សរុបមក ការរចនារបស់ Galaxy Watch នេះគឺល្អស្រស់ស្អាតជាង Apple Watch Series 4 និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។

៣. ការថែរក្សាសុខភាព

Samsung Galaxy Watch មានភ្ជាប់មកជាមួយនិងមុខងារ​Samsung Healthគឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍​ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពីSamsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន២១​លំហាត់​ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។ 

៤. ថាមពលថ្មបានយូរ

អ្វីដែលអស្ចារ្យបំផុតសម្រាប់ Samsung Galaxy Watch នោះគឺថាមពលថ្មរបស់វា។ ជាក់ស្តែង ស្មាតវ៉ច Galaxy Watch នេះអាចប្រើប្រាស់បានយូរដល់ទៅ ៤៨ម៉ោង និង ៨០ម៉ោង។ ខណៈពេលដែល Apple Watch Series 4 មិនអាចកាន់ថាមពលថ្មយូរបានដល់មួយថ្ងៃផងនោះ។

៥. ការភ្ជាប់ជាមួយស្មាតហ្វូនកាន់តែងាយស្រួល

នាឡិកាSamsungGalaxy Watch នេះអាចប្រើប្រាស់បានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy នោះ វាពិតជាមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាទីបំផុត។ បើក្រឡេកមើលទៅលើ Apple Watch Series 4 វិញនោះគឺអាចប្រើប្រាស់បានតែជាមួយនឹង iPhones ប៉ុណ្ណោះ។ ដូចនេះ ស្មាតវ៉ច Galaxy Watch គឺជាជម្រើសល្អបំផុតសម្រាប់ការតភ្ជាប់នូវ Platform ពីរគឺ​Android និង​ iOS បាន។

ដូច្នេះ លក្ខណៈសម្បត្តិទាំង ៥ នេះពិតជាបង្ហាញថា Samsung Galaxy Watch ល្អជាងនាឡិកា Apple Watch Series 4 ទាំងតម្លៃ ការរចនារូបរាង ថាមពលថ្ម ប្រព័ន្ធថែរក្សាសុខភាព និងការភ្ជាប់ទំនងជាមួយស្មាតហ្វូន៕

adverise with khmeread
PR