adverise with khmeread 1

​លោក Pochettino ព្រមាន​លោក Wenger មុន​ការប្រកួត​ថ្ងៃស្អែក​នេះ​ថា "​យើង​មិនមែនជា​អ្នក​ចាក់ចោល​ឱកាស​ទេ​"

​គ្រូបង្វឹក​លោក Mauricio Pochettino បា​ម​ព្រមាន​លោក Arsene Wenger ថា ក្រុម​លោក​បាន​បញ្ចេញ​សមត្ថភាព​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​កាលពី​បរាជ័យ​ក្រោម​ថ្វី​ជើង West Ham​។​

​ក្រុម Spurs នឹងត្រូវ​ជួប Arsenal នៅ​ថ្ងៃស្អែក​នេះ​បន្ទាប់ពី​បរាជ័យ ១-០ កាលពី​ថ្ងៃ​ពុធ ដែល​បានធ្វើ​ឲ្យ​ពួកគេ​ខាត​ពិន្ទុ​ឡើងទៅ​លេខ​មួយ​។​

​ប៉ុន្តែ​លោក Pochettino បាន​ទទូចថា "​នៅពេលដែល​យើង​បានធ្វើ​ការវិភាគ​ការប្រកួត​នៅពេល​ព្រឹក​បន្ទាប់មក​យើង​មាន​អារម្មណ៍​រីករាយ​ឡើងវិញ​។ កីឡាករ​ក្នុង​ក្រុម​មានការ​សោកស្តាយ​និង​ខកចិត្ត​បន្ទាប់ពី​លទ្ធផល​នេះ​ប៉ុន្តែ​យើង​នឹង​ត្រៀមខ្លួន​រួចរាល់​ម្តងទៀត​"​។​

​គាត់​បាន​បន្តថា "​អារម្មណ៍​នៅពេលនោះ​គឺថា​យើង​មិនបាន​លេង​តាម​ធម្មតា​របស់​យើង​ទេ​។ យើង​មាន​កីឡាករ​ពិសេស​ជាច្រើន​និង​ប្រហែលជា​យើង​ខ្វះ​ភាព​មុត​ស្រួច​ត្រង់​តំបន់​ប្រយុទ្ធ ហើយ​យើង​ត្រូវការ​រៀបចំ​គ្រប់​គ្រង់​បាល់​ឲ្យ​បានល្អ​។ ប៉ុន្តែ​យើង​មាន​កម្លាំង​ពេញ​ដើម្បី​ព្យាយាម​លេង​វិធី​ដែល​យើង​លេង​សព្វដង​"​។​

​ការប្រកួត​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​បានក្លាយ​ជាការ​ប្រកួត​ស៊ីសាច់ហុតឈាម​ដ៏​ល្អមើល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​បច្ចុប្បន្ន​ក្រុម Spurs កំពុង​ស្ថិតនៅ​ពីលើ Arsenal ដល់​ទៅ​បី​ពិន្ទុ​។​

​ប៉ុន្តែ​លោក Pochettino បានលើកឡើង​ថា​លោក Wenger ដែល​បានឈ្នះ​ពាន Premier League បី​ដង​ដែរនោះ​ថា នៅតែមាន​ឱកាស​ឈ្នះ​ពាន ដោយសារតែ​បទពិសោធន៍​នៅ​កំពូល​ទាំង​បួន​របស់​គ្រូបង្វឹក​កាំភ្លើង​ធំ​រូបនេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​របស់​មាន់​ខ្នាយ​មាស​រូបនេះ​បាន​និយាយថា "​មើលចុះ​តើ​មាន​អ្វីខ្លះ​ដែល​បាន​កើតឡើង​នៅពេលដែល Arsenal ចាញ់ Man United និង Swansea?

"​សម្រាប់​យើង យើង​អាច​បំបាក់ Manchester City នៅក្រៅ​ផ្ទះ​បាន​។ West Ham ពិតជា​ពិបាក​សម្រាប់​យើង​ប៉ុន្តែ​បាល់ទាត់​មិនមែន​រឿង​ធម្មតា​នោះទេ​។ ដូច្នេះ​អ្វីៗ​គឺអាច​កើតឡើង​គ្រប់ពេល​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់