កីឡាករ Cesar Azpilicueta បន្តកិច្ចសន្យាថ្មីរយ:ពេលបួនឆ្នាំទៀតជាមួយ Chelsea

ក្លឹប​ Chelsea បានបញ្ជាក់ថា ខ្សែការពារ Cesar Azpilicueta បានចុះកិច្ចព្រមថ្មីរយៈពេលបួនឆ្នាំទៀតនៅពហុកីឡាករដ្ឋាន Stamford Bridge។តាមសេចក្តីរាយការណ៍ថា ខ្សែការពាររូបនេះនឹងពន្យារកិច្ចសន្យាជាមួយក្លឹប​ Chelsea រហូតដល់ឆ្នាំ២០២២ ដោយមានប្រាក់ឈ្នួល១៥០.០០០ផោនក្នុងមួយសប្តាហ៍។

នៅពេលនេះ ក្លឹប Chelsea ក៏បានប្រកាសកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករអេស្ប៉ាញដែលជាប្រធានក្រុមរបស់ក្លឹបរូបនេះនៅក្របខណ្ឌ​ PL នៅរដូវកាលនេះ។

Cesar បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្ត ដែលបានពន្យារកិច្ចសន្យានៅទីនេះជាមួយក្រុមឆេលស៊ី។ ចាប់តាំងពីខ្ញុំមកទីនេះ ខ្ញុំមានអារម្មណ៍ពេញចិត្តនិងមានការទទួលខុសត្រូវចំពោះក្លឹប អ្នកគាំទ្រហើយរាល់ពេលខ្ញុំឈានជើងចូលទីលាន ខ្ញុំព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំ”។

នាយកក្លឹបឆេលស៊ីលោកស្រី Marina Granovskaiaបានបន្ថែមថា “ Cesar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបួនរូបដែលបានលេងយូរជាងគេ ហើយធ្វើបានល្អក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ។

លោកស្រីបាននិយាយថា “អាជីពនិងភាពស៊ីសង្វាក់បានធ្វើឲ្យ Cesar ក្លាយជាកីឡាករឆ្នើមម្នាក់និងជាកីឡាករដ៏មានឥទ្ធិពលបំផុតក្នុងក្រុម។ កិច្ចសន្យាថ្មីនេះនឹងធ្វើឲ្យ Cesar នៅលេងជាមួយឆេលស៊ី១០រដូវកាលទៀត ហើយសង្ឃឹមថា បួនឆ្នាំក្រោយគាត់នឹងនៅតែជាផ្នែកសំខាន់មួយនៃជោគជ័យរបស់យើង”៕

adverise with khmeread