លោក Jurgen Klopp ទទួលស្គាល់កំហុសនិងការពិន័យ៨ ០០០ផោន ចំពោះឥរិយាបថអបអរជ័យជំនះមិនសមរម្យរបស់លោក

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោកJurgen Klopp បានទទួលយកការចោទប្រកាន់របស់សហព័ន្ធបាល់ទាត់និងការពិន័យប្រាក់ជា៨.០០០ផោនដោយសារតែកាយវិកាអបអរជ័យជំនះហួសហេតុរបស់លោកនៅលើទីលានប្រកួត បន្ទាប់ពីក្រុម Liverpool​ ទទួលបានជ័យជម្នះលើក្រុម Everton ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដោយចាកចេញពីតំបន់គ្រូបង្វឹកនិងរត់ចូលទីលានប្រកួតហើយឱបអ្នកចាំទី Alisson Becker​ ខណៈពេលអ្នកគាំទ្រពេញពហុកីឡាដ្ឋានអបអរយ៉ាងកងរំពងជាមួយគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ DivockOrigi។

លោក Klopp បានទទួលយកទណ្ឌកម្មនេះហើយបាននិយាយថា “ខ្ញុំត្រូវតែសូមអភ័យទោសពីព្រោះខ្ញុំមិនចង់បង្ហាញភាពខ្វះការគោរពនោះទេ ប៉ុន្តែខ្ញុំមិនអាចឃាត់ខ្លួនឯងបាន” ។ សហព័ន្ធបាល់ទាត់ក៏បានព្រមានលោកចំពោះការប្រព្រឹត្តិមិនសមរម្យនាពេលអនាគតផងដែរ៕

adverise with khmeread