Luka Modric: ខ្ញុំគ្មានបំណងចាកចេញពី Real Madrid ទេដោយចង់ចូលនិវត្តជាមួយក្លឹបនេះ

ការរថ្លែងរបស់ Modric បែបនេះបន្ទាប់ពីដឹងថា ក្រុម Inter Milan អន្ទះសាចង់ផ្ទេរខ្លួនទៅកាន់ក្របខណ្ឌ Serie A​ ។ Modric បាននិយាយថា “ខ្ញុំនៅសល់ពេលពីរឆ្នាំទៀត ហើយសង្ឃឹមថា នឹងលើកពានមួយទៀត។ ក្លឹប Real Madrid ​ធ្វើឲ្យខ្ញុំពេញចិត្តខ្លាំងណាស់ ហើយខ្ញុំចង់ចូលនិវត្តនៅក្លឹបនេះ។ ក្រុមគ្រួសាររបស់ខ្ញុំពេញចិត្ត ហើយខ្ញុំចង់នៅជាមួយក្លឹបដ៏ធំនេះ។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញមុខនៅពហុកីឡាដ្ឋាន Bernabeuចាប់តាំងពីចាកចេញពីក្លឹប Spursកាលពីឆ្នាំ២០១២ហើយបានលើកពានជាច្រើនរួមទាំងពាននៅក្របខណ្ឌ CL ផងដែរ។

នៅពេលនេះ Modric បានលើកពានកិត្តយសមួយទៀត បន្ទាប់ពីលើកពានសំខាន់របស់ FIFA កាលពីខែកញ្ញាបន្ទាប់ពីកីឡាកររូបនេះធ្វើបានល្អដោយជួយក្រុមក្រូអាស៊ីឡើងដល់វគ្គផ្តាច់ព្រ័ត្រវើលខាប់ ទីដែលពួកគេចាញ់ក្រុមបារាំង។

Modric បានយកឈ្នះកីឡាករឆ្នើមៗជាច្រើនដូចជាCristiano Ronaldo ដែលឈរនៅលេខរៀងទី២កីឡាករបារាំង Antoine Griezmann ឈរនៅលេខរៀងទី៣ KylianMbappeឈរនៅលេខរៀងទី៤ ហើយ Lionel Messi ឈរនៅលេខរៀងទី៥។

Modric បាននិយាយថា “វាពិបាកនឹងស្វែងពាក្យមកថ្លែងពីអារម្មណ៍ពិត។ខ្ញុំរីករាយនិងដឹងគុណមែនចំពោះគ្រប់គ្នាដែលទទួលស្គាល់ការប្រឹងប្រែងរបស់ខ្ញុំ។ខ្ញុំខំទប់ទឹកភ្នែក។ វាគឺជារាត្រីដ៏អស្ចារ្យដែលបានក្លាយជាផ្នែកមួយនៃក្រុមកីឡាករដែលលើកពាននេះ”៕

adverise with khmeread