ជម្លោះចាប់ផ្តើមកើតឡើងជាថ្មីទៀតបន្ទាប់ពីលោក Jose Mourinho ហៅ Paul Pogba ថា ជាមេរោគក្នុងក្រុម Man Utd

ជម្លោះរវាងគ្រូបង្វឹកលោកJose Mourinho និងកីឡាករPaul Pogba ចាប់ផ្តើមផ្ទុះឡើងជាថ្មី បន្ទាប់ពីក្រុម Man Utd ប្រកួតស្មើ ២-២ ជាមួយក្រុម Southampton កាលពីយប់ថ្ងៃសៅរ៍។

លោក Mourinhoកីឡាករ Pogbaដោយសារតែមានភាពធូររលុងក្នុងតំណែងរបស់ខ្លួន ហើយតាមព័ត៌មានថា លោកបានហៅកីឡាកររូបនេះថា ជាមេរោគក្នុងក្រុម។

ទោះបីជាយ៉ាងណាគេជឿថា ការរិះគន់របស់លោក Mourinho មានលក្ខណៈទូទៅច្រើនជាង ខណៈពេលលោកមិនសប្បាយចិត្តនឹងទម្រង់លេងរបស់កីឡាករ ដែលគ្មានវិន័យ ដោយលោកអះអាងថា លោកមិនគួរជាមនុស្សតែម្នាក់គត់ដែលត្រូវស្តីបន្ទោសនោះទេ។

ប៉ុន្តែខ្សែបម្រើសញ្ជាតិបារាំង Pogba បានអះអាងថា យុទ្ធសាស្ត្ររបស់លោក Mourinho គឺធ្វើឲ្យក្រុមរង្គោះរង្គើ ហើយគ្មានកីឡាករណាមកគាំទ្រខ្លួន ដោយសារតែពួកគេគ្មានសេរីភាពក្នុងការផ្លាស់ប្តូរទីតាំង។

ប៉ុន្មានប្រកួតកន្លងមកនេះ Pogba មានទម្រង់លេងធ្លាក់ចុះ ចំពេលមានការបារម្ភពីក្រុមគ្រូបង្វឹកថា កីឡាកររូបនេះសម្លឹងរកច្រកចេញពីពហុកីឡាដ្ឋាន Old Trafford ។ ប៉ុន្តែ Pogba មិនមែនជាកីឡាករម្នាក់គត់ដែលពិចារណាចាកចេញនោះទេ កីឡាករផ្សេងទៀតក៏គិតពីអនាគតរបស់ខ្លួនផងដែរ។

Pogba ទើបនឹងមានឱកាសចាប់ផ្តើមជាមួយក្រុមជម្រើសដំបូងរបស់ Man Utdដោយសារមានបញ្ហារបួសបន្តបន្ទាប់ កីឡាកររូបនេះក៏មិនបានបង្ហាញមុខក្នុងការប្រកួតជាមួយក្រុម Young Boys នៅក្របខណ្ឌ​​ CL កាលពីសប្តាហ៍មុនផងដែរ៕

adverise with khmeread