មនុស្សមួយយន្តហោះបែកញើសខ្ចាយ បន្ទាប់ពីខូចម៉ាស៊ីនត្រជាក់ នាំឱ្យក្នុងកាប៊ីនក្តៅ ៥០អង្សា

អ្នកដំណើរបានទាមទារចាកចេញពី "យន្តហោះមកពីនរក" មួយ បន្ទាប់ពីកំពុងធ្វើដំណើរក្នុងយន្តហោះ "ដុតកម្តៅ" ដូចស្ទីមមួយនេះ និងមានក្លិនដូចឆេះខ្សែអ៊ីសេក្រោមសីតុណ្ហភាព ៥០អង្សា ដោយសារតែម៉ាស៊ីនត្រជាក់ដំណើរការ "ខុសប្រក្រតី"។

អ្នកដំណើរជនជាតិរុស្ស៊ីនៅក្នុងយន្តហោះហាក់ដូចជាបានចេញពីក្នុងទូក្លាសេសាច់ ញាត់បញ្ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ បន្ទាប់ពីពេលមិនទាន់ឡើងយន្តហោះ ពួកគេបានធ្វើដំណើរនៅក្នុងរថយន្តក្រុងក្នុងអាកាសយានដ្ឋាន ជាមួយនឹងទ្វារបើកចំហ ខណៈអាកាសធាតុខាងក្រៅត្រជាក់ដល់ទៅ -២៥អង្សាសេ។

យន្តហោះ Siberian Airlines ដ៏ធំរបស់រុស្ស៊ីមួយនេះបានចាកចេញពីទីក្រុង Novosibirsk ទៅកាន់ទីក្រុង Ekatarinburg។

យោងតាមសម្តីរបស់អ្នកដំណើរម្នាក់ដែលជាតារាចម្រៀងលោក Vladimir Shakhrin បានបញ្ជាក់ថា គ្រប់គ្នានៅលើយន្តហោះភ្លាមៗបានត្អូញត្អែរពីបញ្ហាកម្តៅដូចក្នុងឡនំប៉័ងដ៏ពិបាកទ្រាំនេះ ខណៈដែលយន្តហោះមិនទាន់ចាកចេញ។ 

អ្នកដំណើរបានបង្ហាញភាពខឹងសម្បារជាខ្លាំងដោយសារមានអារម្មណ៍មិនមានសុវត្ថិភាព ហើយពួកគេក៏បានហៅអ្នកបើកយន្តហោះឱ្យចេញមកបកស្រាយពីបញ្ហានេះផងដែរ។

ប្រធានពីឡុតបានចេញមុខ និងបានទទូចថា មិនមានហានិភ័យអ្វីឡើយ ប៉ុន្តែបានទទួលស្គាល់ពីបញ្ហាម៉ាស៊ីនត្រជាក់។ គាត់បានសម្រួលអារម្មណ៍អ្នកដំណើរ ដោយនិយាយថាគ្រប់យ៉ាងនឹងល្អប្រសើរ បន្ទាប់ពីចេញដំណើរ ប៉ុន្តែវាមិនដូចការនិយាយរបស់គាត់ឡើយ។

នៅពេលដំបូងសីតុណ្ហភាពបានថយចុះជាមួយខ្យល់ត្រជាក់ ប៉ុន្តែវាបានឡើងកម្តៅយ៉ាងខ្លាំងឡើងវិញខណៈកំពុងធ្វើដំណើរ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ក្នុងទីក្រុង Ekaterinburg កន្លែងដែលយន្តហោះនេះចុះចត បន្ទាប់ពីជើងហោះហើររយៈពេលពីរម៉ោងរបស់ខ្លួន បានប្រកាសថាពួកគេកំពុងស៊ើបអង្កេតនូវអ្វីដែលអ្នកដំណើរម្នាក់បានបង្ហោះចែកចាយយ៉ាងសម្បើមនៅលើអនឡាញពីបញ្ហាមួយនេះ។

ក្រុមអ្នកស៊ើបអង្កេតនឹង "ស្វែងរកគ្រប់ភស្តុតាងនៃឧបទ្ទវហេតុនេះ" ហើយអាចចាប់ផ្តើមប្តឹងពីករណីព្រហ្មទណ្ឌ។

នារីម្នាក់បានប្រាប់ទៅអ្នកដំណើរក្នុងយន្តហោះកើតហេតុថា នាងធ្លាប់បានធ្វើដំណើរក្នុងយន្តហោះនេះពីមុនមក ហើយវាបានជួបបញ្ហាដូចគ្នាទៅនឹងនេះដែរ៕


 

adverise with khmeread