1

​មកវិញហើយ​! បន្ទាប់ពី​បាត់​មុខ​អស់​ប្រាំ​ខែ​ឥឡូវ Valencia ត្រឡប់​មកជួយ Man Utd វិញ​ហើយ​

​កីឡាករ Antonio Valencia បាន​វិល​ត្រឡប់មកវិញ​ដើម្បី​ជួយ​ក្រុម​លោក Louis van Gaal ឲ្យ​បញ្ចប់​ក្នុង​កំពូល​ទាំង​បួន​បន្ទាប់ពី​រងរបួស​ជើង​ដ៏​ចម្លែក​អស់​រយៈពេល​ប្រាំ​ខែ​កន្លងមកនេះ​។​

​ខ្សែបម្រើ​របស់​បិសាច​ក្រហម​រូបនេះ​បានទទួល​ការវះកាត់​បន្ទាប់ពី​គាត់​ត្រូវបាន​បំបាក់​កាលពី​ខែតុលា​ឆ្នាំមុន​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ជិតខាង Man City​។​

​គាត់​បាន​និយាយថា "​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា របួស​ប្រភេទ​នេះ​គឺ​ចម្លែក​ណាស់​សម្រាប់​កីឡាករ​បាល់ទាត់​។ មានតែ​អ្នក​ប្រណាំង​កង់​និង​អ្នករាំ​ប៉ុណ្ណោះ​ដែល​ទទួលរង​របួស​បែ​ប​នេះ​"​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​បាន​គិតថា ខ្ញុំ​នឹងមិន​ដូច​ពីមុន​នោះទេ ប៉ុន្តែ​ឥឡូវ​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិនគួរ​បារម្ភ​ទៀត​ទេ​ព្រោះ​វា​មិនគួរ​កើតឡើង​ម្តង​ទៀតឡើយ​"​។​

​កីឡាករ​សញ្ជាតិ​អេក្វាទ័រ​វ័យ ៣០ ឆ្នាំ​រូបនេះ បាន​បាក់ឆ្អឹង​នៅ​ជើងឆ្វេង​របស់គាត់​ប៉ុន្តែ​គាត់​មិនបាន​ដឹងថា​វា​ធ្ងន់ធ្ងរ​ប៉ុនណា​ទេ​។ ប៉ុន្តែ​ឥឡូវ Valencia ជឿថា​គាត់​អាច​ត្រឡប់មក​ទម្រង់​លេង​ល្អ​របស់គាត់​វិញ​ឆាប់ៗ​នេះហើយៗ​នឹង​ជួយសង្គ្រោះ Man Utd ឲ្យ​ចាក​ចេញពី​លេខ​ប្រាំ​នេះ​ឲ្យ​ទាល់តែ​បាន​៕

ប្រភព៖ The Sun

មតិយោបល់