ក្មេងជំទង់ជប៉ុនម្នាក់នេះកំពុងធ្វើឱ្យប្រុសៗលង់ស្នេហ៍អត់ដឹងខ្លួន ព្រោះស្អាតជាងមនុស្សស្រីទៅទៀត!

ជួបជាមួយនឹង Baku Idegami ក្មេងប្រុសវ័យ ១៥ ឆ្នាំម្នាក់មកពីអាណាខេត្ត Shimane ប្រទេសជប៉ុន ដែលកំពុងធ្វើឱ្យមនុស្សគ្រប់គ្នាចំហមាត់ដោយសារតែមើលទៅដូចទេពអប្សរខ្លាំងពេក។

Baku គឺជាបេក្ខជនប្រឡងម្នាក់នៃបេក្ខជនជាច្រើនរូប ដែលបានចូលរួមក្នុងការប្រលង Super Boy Contest លើកទី ៣១ របស់ Junon ដែលមានអ្នកចូលរួមប្រមាណ ១៦,៩២៣ នាក់។ គាត់បានយកឈ្នះមនុស្សជាង ១ ម៉ឺននាក់នៃបេក្ខជនដែលបានចូលរួម និងឈានទៅដល់ការជ្រើសរើស ១៣ នាក់ចុងក្រោយដើម្បីដណ្ដើមពានរង្វាន់ Grand Prix។

ក្មេងប្រុសអាយុ ១៥ ឆ្នាំរូបនេះ គឺជាអ្នកលេងបណ្ដាញសង្គម Twitter ម្នាក់ ដែលឧស្សាហ៍ផុសរូបភាពរបស់គាត់នៅលើអនឡាញចែកអ្នកគាំទ្រគាត់មើល។

មានអ្នកលេងបណ្ដាញសង្គមជាច្រើនសរសើរគាត់ថា ស្អាតជាងស្រីក្នុងប្រទេសជប៉ុនមួយចំនួនទៅទៀត ខណៈដែលមនុស្សភាគច្រើនគិតថាគាត់គឺជាមនុស្សស្រី៕

adverise with khmeread

អ្នកនឹងចូលចិត្ត