ចេះតែខឹងក្តៅក្រហាយនិងកើតស្ត្រេស ឆែកមើលសញ្ញាព្រមានទាំង ៤ ក្នុងផ្ទះរបស់អ្នក!

ហុងស៊ុយគឺជាការអនុវត្តមួយ ដែលពាក់ព័ន្ធនឹងការរក្សាលំនឹងលំហូរថាមពលក្នុងផ្ទះរបស់អ្នក។ នេះជានិយមន័យសង្ខេបរួមរបស់ពាក្យថា "ហុងស៊ុយ"។ ថាមពលគឺមានគ្រប់ទីកន្លែង ហើយអ្វីៗទាំងអស់គឺសុទ្ធតែមានថាមពលរបស់វា។ ដូច្នេះ ប្រសិនបើអ្នកគិតអំពីនិយមន័យនេះមួយភ្លែត អ្នកនឹងចាប់ផ្តើមប្រមើលមើលថាតើក្នុងផ្ទះរបស់អ្នកមានថាមពលអវិជ្ជមានឬក៏អត់។ ពិតណាស់ ថាមពលទាំងនោះគឺមានឥទ្ធិពលលើជីវិតរបស់អ្នក។ 

លោកអ្នកដែលកត់សម្គាល់ឃើញថាថ្មីៗនេះកើតស្ត្រេសនិងខឹងក្តៅក្រហាយចម្លែកដែរទេ? វាអាចបណ្តាលមកពីកត្តាថាមពលអវិជ្ជមានទាំង ៤ ដូចខាងក្រោម។ 

១. វត្ថុរញ៉េរញ៉ៃពេញផ្ទះ
ក្បួនច្បាប់ទី១សម្រាប់ក្បួនហុងស៊ុយគឺដាច់ខាតមិនឱ្យមានវត្ថុរញ៉េរញ៉ៃ។ ថាមពល ឬ ហៅថា Chi ត្រូវតែអាចហូរចេញចូលដោយសេរីឆ្លងកាត់ផ្ទះរបស់អ្នក។ វត្ថុរញ៉េរញ៉ៃនឹងរារាំងលំហូរថាមពល ជាហេតុបង្កើតឱ្យមានថាមពលអវិជ្ជមាន និងបង្កស្ត្រេសដល់ម្ចាស់ផ្ទះតែម្តង។ រៀបចំផ្ទះឱ្យមានរបៀបរៀបរយឡើងវិញ។ 

២. ក្លិនក្នុងផ្ទះត្រូវល្អស្រស់បស់ គ្មានក្លិនស្អុយ
បន្សត់ខ្យល់ពុលចេញពីផ្ទះរបស់អ្នក ដោយដាំរុក្ខជាតិក្នុងផ្ទះមួយចំនួន ប៉ុន្តែគ្មានដើមណាមួយល្អជាងកូនដូងនោះទេ។ 

៣. វត្ថុបាក់បែកឬប្រេះស្រាំ
តុទូបាក់បែក ទុយោទឹកធ្លាយ និងសូម្បីសម្លៀកបំពាក់ដាច់រហែកមានប្រហោង ជញ្ជាំងផ្ទះប្រេះ ឬមានប្រហោង គឺគ្រាន់ជាឧទាហរណ៍ពីរបីតែប៉ុណ្ណោះនៃឧបសគ្គរារាំងលំហូរថាមពលក្នុងផ្ទះរបស់អ្នក។ ទាំងអស់នេះឆ្លុះបញ្ចាំងពីអារម្មណ៍ "ខូចចិត្ត"។ ព្យាយាមជួសជុលរបស់ទាំងនោះ ឬ ស្តារថ្មីឡើងវិញ។ 

៤. ឈប់ដាក់វត្ថុមិនសមគួរនៅមាត់ទ្វារ
ទ្វារចូលផ្ទះឬបន្ទប់ដែលមានហុងស៊ុយល្អគឺត្រូវតែមើលទៅមានអារម្មណ៍ដូចគេទទួលបដិសណ្ឋារកិច្ច។ ទ្វារមុខត្រូវតែស្អាតជានិច្ច ពុំត្រូវឱ្យមានអ្វីទើសទាល់ដូចជាកញ្ចប់ឡាំង ស្បែកជើងរញ៉េរញ៉ៃ ឬសូម្បីសំរាមដាក់គរពីមុខនោះទេ។ នៅពីមុខទ្វារចូលគួរតាំងគំនូរស្អាតៗ គ្រឿងសង្ហារឹមស្អាតៗ ឬ វត្ថុដែលធ្វើឱ្យមានអារម្មណ៍ល្អ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត