គាត់មិនហ៊ានចេញក្រៅផ្ទះ១ទសវត្សរ៍ដោយសារគេមើលងាយរូបរាងអាក្រក់របស់គាត់ ឥឡូវគាត់ចេញក្រៅផ្ទះពើងទ្រូងក្រោយវះកាត់ដុំសាច់ជោគជ័យ

ឪពុកកូន៤ម្នាក់ ដែលកម្រចេញពីផ្ទះអស់រយៈពេល ១០ ឆ្នាំ បានចាប់ផ្តើមជីវិតថ្មី បន្ទាប់ពីទទួលការវះកាត់យកដុំសាច់ទម្ងន់ ៥,៤៤ គីឡូក្រាមចេញពីមុខរបស់គាត់។

Majeed N អាយុ ៤៥ ឆ្នាំមកពីប្រទេសឥណ្ឌាបានទទួលការវះកាត់កែទម្រង់មុខយ៉ាងហ្មតចត់រយៈពេល ១២ ម៉ោងដើម្បីយកដុំសាច់ពកនេះចេញ។

ថ្គាមក្រោមរបស់គាត់ត្រូវបានកសាងឡើងវិញដើម្បីផ្លាស់ប្តូររូបរាងរបស់គាត់ ដោយប្រើឆ្អឹងយកចេញពីជើងរបស់គាត់។

អស់រយៈពេល១ទសវត្សរ៍មកនេះ លោក Majeed N កម្រចាកចេញពីផ្ទះរបស់គាត់ណាស់ នៅទីក្រុងផាឡាក់កាដ ដោយសារតែគាត់ខ្មាស់អៀនចំពោះមុខខូចទ្រង់ទ្រាយរបស់គាត់។

ដុំសាច់ ដែលមានឈ្មោះថា Chondroblastic Osteosarcoma និងមានប្រវែង ៨អ៊ីញគុណ៦អ៊ីញ ក៏បានធ្វើឱ្យ Majeed N ពិបាកក្នុងការលេបនិងនិយាយផងដែរ។

គាត់បាននិយាយថា "ដោយសារតែការខូចទ្រង់ទ្រាយនៅលើមុខរបស់ខ្ញុំ ជីវិតរបស់ខ្ញុំទាំងស្រុងបានដួលរលំ។ ខ្ញុំបានចាប់ផ្ដើមស្នាក់នៅក្នុងផ្ទះ ព្រោះមនុស្សម្នាក់នាំគ្នាសើចចម្អកដាក់ខ្ញុំ។ វាជាការធូរស្រាលដ៏ធំធេងដែលដុំសាច់បាត់ពីមុខរបស់ខ្ញុំ។ វាហាក់ដូចជាកំណើតទី២យ៉ាងអ៊ីចឹង"។

ការវះកាត់ស្មុគស្មាញនេះត្រូវបានអនុវត្តដោយគ្រូពេទ្យវះកាត់ចំនួន ១២ នាក់នៅឯមន្ទីរពេទ្យ Amrita ក្នុងទីក្រុង Kochi ប្រទេសឥណ្ឌា ដោយចំណាយពេល១២ម៉ោង៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត