មិនចាញ់ជប៉ុន! ផ្លូវនៅរដ្ឋអាឡាស្កាខូចធ្ងន់ធ្ងរដោយសាររញ្ជួយដី តែប៉ុន្មានថ្ងៃសោះថ្មីដូចដើម

ផ្លូវថ្នល់នៅរដ្ឋអាឡាស្ការបស់អាមេរិកគឺត្រូវបានជួសជុលមិនដល់ ៤៨ ម៉ោង បន្ទាប់ពីរងការខូចខាតដោយសារតែគ្រោះរញ្ជួយដី ៧ រិច្ឆទ័រកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ផ្លូវតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិ និងផ្លូវទៅរដ្ឋ Minnesota ក្នុងក្រុង Anchorage បានផុងក្នុងគ្រោះរញ្ជួយដី បង្កើតបានជារណ្ដៅធំៗ ដែលធ្វើឱ្យរថយន្តធ្លាក់ចូលទៅក្នុងជាច្រើនគ្រឿង។

រូបភាពមុននិងក្រោយពេលគ្រោះរញ្ជួយដី បានបង្ហាញថាតើផ្លូវជួសជុលស្អាតដ៏កម្រិតណា។ ផ្លូវរងការខូចខាតយ៉ាងដំណំ ប៉ុន្ដែវាត្រូវបានជួសជុលវិញយ៉ាងស្អាតផ្លឹងដូចគេគូរគំនូរ។

ការជួសជុល គឺមិនដល់ ៤ ថ្ងៃឡើយ។ ហើយក្រុមអ្នកជំនាញ បានទៅពិនិត្យមើលស្ពានចំនួន ២៤៣ ស្ពាន ដែលរងផលប៉ះពាល់ដោយសារតែរញ្ជួយដី ប៉ុន្ដែមិនរកឃើញថា ស្ពានមួយណារងការខូចខាតឡើយ សូម្បីតែបន្តិច៕


 

adverise with khmeread