វី​ហ្គោ​បុក​ជាមួយ​រឺុម៉ក​ម៉ូតូ​ដឹក​ជ្រូក​ពីក្រោយ​ទិសដៅ​ស្របគ្នា​ស្លាប់​ម្នាក់​របួសស្រាល​២​នាក់​

   កណ្តាល​ ៖ ​រថយន្ត​វី​ហ្គោ​មួយគ្រឿង​បើកបរ​យ៉ាង​លឿន​ជ្រុល​ច​ង្កូ​ច​បុករ​រឺុ​ម៉ក​ម៉ូតូ​ដឹក​ជ្រូក​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​និង​២​នាក់​ទៀត​រងរបួស​ស្រាល​។​

   ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ​២០១៦​លើ​ដង​ផ្លូវជាតិ​លេខ​១​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៧.៤៨​ស្ថិតក្នុង​ភូមិ​សំរោង​ក្អែ​.​ឃុំ​សំរោង​ធំ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល​។​

    ជនរងគ្រោះ​ទី​១.​ឈ្មោះ​ខាន់​ឆិល​ភេទ​ប្រុស​អាយុ​៤៦​ជនជាតិខ្មែរ​មុខរបរ​អ្នកទិញ​ជ្រូក​មាន​ទីលំនៅ​ភូមិ​កោះ​តេ​ជោ​.​​ឃុំសំរោង​ធំ​.​ស្រុក​កៀនស្វាយ​ជា​អ្នកបើក​រឺុ​ម៉ក​ស្លាប់​នៅនឹងកន្លែង​.​ទី​២​ឈ្មោះ​នង​ម៉ៃ​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ទិញ​ជ្រូក​ជា​អ្នករួមដំណើរ​ជាមួយ​​រឺុ​ម៉ក​មាន​ទីលំនៅ​ជាមួយគ្នា​បាន​រងរបួស​ស្រាល​ត្រូវ​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​គគីរ​ធំ​។​

    ចំណែក​រថយន្ត​បង្ក​ម៉ា​កវី​ហ្គោ​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-8897​បើកបរ​ដោយ​ជន​ជាតិ​ចិន​ឈ្មោះ​អេ​មេ​រិ​កអី​ង​យី​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​របួសស្រាល​។​

    ប្រភព​ព​ត៏​មាន​និយាយថា  មុនពេល​កើត​ហ​តុ​គេ​ឃើញ​ភាគី​​រឺុម៉ក​ម៉ូតូ​ដឹក​ជ្រូក​ជិះ​គ្នា​២​នាក់​ដោយ​ដឹក​ទ្រុង​ដាក់​ជ្រូក​ទទេ​គ្មាន​ជ្រូក​បើកបរ​ក្នុងទិសដៅ​ពី​អ្នក​លឿង​.​ភ្នំពេញ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​វី​ហ្គោ​បើកបរ​ដោយ​ជនជាតិ​ចិន​បើក​យ៉ាង​លឿន​មក​បុក​រឺុ​ម៉ក​ដែល​កំពុងធ្វើដំណើរ​ស្របគ្នា​ចំ​ពី​ចំហៀង​ផ្នែក​ខាងក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាក់​ទាំង​​រឺុ​ម៉ក​ម៉ូតូ​និង​រថយន្ត​ទៅ​ចិញ្ចើមថ្នល់​បុក​និង​ដើម​សង្កែ​រង​ការខូចខាត​យ៉ាងដំណំ​។ រីឯ​មនុស្ស​ស្លាប់​ម្នាក់​របួសស្រាល​២​នាក់​។​

    ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុ​ស្ត៍​និង​កម្លាំង​ប៉េអឹម​រួម​និង​មេភូមិ​ដឹកនាំ​កម្លាំង​ប្រជា​ពារ​ភូមិ​ចុះ​អន្តរាគមន៍​ជួយ​សម្រួល​ចរាចរណ៍​និង​ធ្វើការ​វាស់វែង​ប្រមូលយក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​។​

     សព​ជនរងគ្រោះ​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹ​​ក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​​នៅ​គេហដ្ឋាន​៕​

D5cb849e d2f3 45f9 a5bc 508eacb2c04e
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...