កូន​ប្រុសជក់​ថ្នាំញៀន​ គំរាម​ដុត​ផ្ទះ និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​ត្រូវបាន​ឪពុកម្តាយប្តឹងចាប់ខ្លួន

​ភ្នំពេញ ៖ កូន​ប្រុសម្នាក់ជក់​ថ្នាំញៀន​ គំរាម​ដុត​ផ្ទះ និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង រហូតដល់​ម្តាយ​ឪពុក​ទ្រាំលែងបាន​រត់​មកប្តឹងសមត្ថកិច្ចឱ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ កាលពី​យប់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ នៅផ្ទះ​គ្មាន​លេខ ស្ថិតនៅក្នុង​សង្កាត់ផ្សារ​ថ្មី២ ខណ្ឌដូនពេញ។

​យោងតាម​សម្តី​របស់​ឪពុករបស់បុរស ជន​ញៀន​ថ្នាំ​បាន​ឱ្យដឹងថា កូន​គាត់​ឈ្មោះ នាត សោ​ភ​ណ្ឌ តែងតែ​ប្រើប្រាស់​ថ្នាំញៀន និង​ប្រើ​ហិ​ង្សា​មកលើ​ពួកគាត់​ដែលជា​ឪពុកម្តាយ​មិនដែល​លោះ​ថ្ងៃ​ឡើយ រហូតដល់​យប់កើតហេតុ​នេះ ជនបង្ក​បាន​គំរាម​ដុត​ផ្ទះ​ចោល​ថែម​ទៀតផង។

​ដោយមាន​ការភ័យខ្លាច បូករួម​ទាំង​ទ្រាំ​នឹង​ទង្វើ​របស់លោក​កូន​ទៀត​លែង​បាន ទើប​រូបគាត់​ដែលជា​ឪពុក​និង​ម្តាយ បានសម្រេច​ចិត្តរ​ត់ម​ក​ប្តឹង​ប៉ូលិសប៉ុស្តិ៍ផ្សារ​ថ្មី២ ទាំងយប់ជួយ​អន្តរាគមន៍ និង​ចាប់​កូន​ប្រុស​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​សាកសួរ បន្ត​និង​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន៕

adverise with khmeread