រថយន្តបើកបុកម៉ូតូ ជ្រុលបុកដើមឈើស្លាប់៣នាក់នៅស្រុកពួក

សៀមរាប ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្តបុក​ជាមួយ​បុក​ម៉ូតូ​រួចជ្រុល​ទៅបុក​ដើមឈើ​បណ្តាល​ឱ្យស្លាប់​បីនាក់​ស្ថិត​លើផ្លូវ​ជាតិ​លេខ៦ចំណុច​មុខ​វត្ត​ខ្នាត​ក្នុង ភូមិ​ខ្នាត​ឃុំ​ខ្នាត​ស្រុក​ពួក​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០១៨។

សមត្ថកិច្ចនិយាយថា រថយន្ត​មួយគ្រឿង​ម៉ាក​កា​ម​រី​(ឆ្លាម)​ពាក់​ផ្លាកលេខ​ភ្នំពេញ2R.1916បើកបរ​ដោយ​ឈ្មោះ​ ជាម​ សំណាង ហៅ​សុខ ភេទ​ប្រុស អាយុ២៥ឆ្នាំ នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប មានអ្នករួម​ដំណើរ​ដោយ​ឈ្មោះ​ភាន់ សា​វីន ភេទ​ប្រុស អាយុ២២ឆ្នាំ នៅ​ភូមិ​ចំបក់​ហែរ​ឃុំ​ពួក​ស្រុក​ពួក​ខេត្តសៀមរាប​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត។

លុះដល់ចំណុចខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ផលិត​ឆ្នាំ២០០៨ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​សៀមរាប 1k.0324 បើកបរ​ដោយ​ឈ្មោះ ​ខឿ​ម វិចិត្រ ភេទ​ប្រុស ​អាយុ១៨ នៅ​ភូមិ​តាទក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ​មុខរប​រ​ធ្វើស្រែ​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ពេលបុក​ម៉ូតូ​ហើយ​រថយន្ត​បាន​ជ្រុល​ទៅបុក​ដើម​ចាន់គិ​រី​បណ្តាល​ស្លាប់​មនុស្ស៣នាក់ ទាំងឈ្មោះ​ជាម ​សំណាង​ឈ្មោះ​ភាន់​សា​វីន​និង​ឈ្មោះ​ខឿ​ម វិចិត្រ ជាអ្នកជិះឡាន។ អ្នកស្លាប់​ទាំងបី​នាក់​រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា លទ្ធផល​ខូចខាត​ធ្ងន់​ម៉ូតូ១គ្រឿង​ធ្ងន់​និង​រថយន្ត១គ្រឿង មូលហេតុ អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក។ ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ​កសាង​សំណុំរឿង​និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​។ ចំណែក​សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread