ឃាត់បុរស៣នាក់ជាមួយថ្នាំញៀន៣៣កញ្ចប់នៅស្រុក​ព្រៃនប់

ព្រះសីហនុ  ៖ កម្លាំងប៉ូលិស​ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​រោងចក្រ​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយឃាត់ខ្លួន​ជនសង្ស័យ ចំនួន៣នាក់នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

ប៉ូលិសនិយាយថា ​ជនសង្ស័យ ៣នាក់រួមមាន១. ឈ្មោះ​ហ៊ី ឈុន​ពៅ ភេទ​ប្រុស អាយុ២៤ឆ្នាំ មាន​ទីលំនៅ ភូមិ​បត់​គគី ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ, ២. ឈ្មោះ យុន សី ភេទ​ប្រុស អាយុ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង៣.​ឈ្មោះ​សុខ ចាន់ ភេទ​ប្រុស អាយុ២២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ​វត្ថុតាង​ដែល​ចាប់យក​មាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា សារធាតុ​ញៀន ចំនួន ៣៣ កញ្ចប់ និង​ទូរស័ព្ទ​ចំនួន៤គ្រឿង។

បច្ចុប្បន្ន ប៉ូលិស ស្រុក​ព្រៃនប់​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត៕

adverise with khmeread