ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសទាំងសងខាងនៅក្រុងព្រៃវែង

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឱ្យរងរបួសស្រាលម្នាក់ ធ្ងន់ ម្នាក់ កើតឡើងនៅថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីព្រឹក នៅលើផ្លូវជាតិ១១ ចំណុចមុខផ្ទះឈ្មោះ ប៉ែត ហ៊ួ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

​ប៉ូលិសនិយាយថា ជនរងគ្រោះទី១ អ្នកបើកម៉ូតូc១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1H.506 ម្ចាស់ឈ្មោះ វេង គឹមស៊ាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បើកពីទិសខាងកើតមកទិសខាងលិច បណ្តាលឱ្យរងរបួសបែកចញ្ចើមខាងឆ្វេង (មិនមានពាក់មួកសុវត្តិភាព) និងទី២ អ្នកបើកបរម៉ូតូស្កុបពី ពណ៌ស ស្លាកលេខព្រៃវែង1H.9630 ម្ចាស់ឈ្មោះ ទួន ម៉ូនីតា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បើកបរពីទិសខាងលិចមកទិសខាងកើត រងរបួសធ្ងន់បែកក្រោមជង្គង់ ខាងឆ្វេង (មិនមានពាក់មួកសុវត្តិភាព)។   

​បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ រីឯម៉ូតូទាំងពីគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងព្រៃវែង៕
 

adverise with khmeread