adverise with khmeread Leonardo

ចំនួនទស្សនិកជនដែលទស្សនាកម្មវិធីប្រគល់ពានអូស្កាតាមទូរទស្សន៍ធ្លាក់ចុះទាបបំផុតក្នុងរយៈពេលប្រាំបីឆ្នាំ

            ទស្សនិកជន​អាមេរិក​៣៤,៣​លាន​នាក់​បាន​ទស្សនា​កម្មវិធីប្រគល់​ពា​ន​អូ​ស្កា​កាល​ពី​ថ្ងៃអាទិត្យ​កន្លងទៅ ជា​ចំនួនទស្សនិកជនដែល​ទស្សនាតាម​ទូរ​ទស្សន៍​​តិចបំផុត​ក្នុងរយៈ​ពេ​ល​ប្រាំបី​ឆ្នាំ​ចុង​ក្រោយ​ នេះបើតាមទិន្នន័យ​ថា្នក់ជាតិ។

        ទោះបីជា​យ៉ាងណា ទូរសទស្សន៍ ABC បានអះអាងថា កម្មវិធីផ្សា​យ​ផ្ទាល់​នេះ​នៅតែ​ជា​កម្មវិធី​ប្រគល់​ពាន​ដែលមាន​អ្នកទស្សនាច្រើនបំផុតប្រចាំឆ្នាំ​។

        ចំនួនទស្សនិកជន​នៅ​ឆ្នាំ​២០១៦​នេះ មាន​កម្រិត​ទាប​បំផុត​ទីពីរ​សម្រាប់​កម្ម​វិ​ធី​ប្រគល់ពាន​អូស្កា។ ចំនួន​អ្នកទស្សនា​តិច​បំផុត​សម្រាប់​កម្មវិធី​ប្រគល់​ពាន​អូស្កា​​​កន្លងទៅ​គឺនៅ​ក្នុងឆ្នាំ​២០០៨​ ដែលពេលនោះ​ មាន​ទស្សនិកជន​​អាមេរិក​ប្រ​ហែល​៣២​លាន​នាក់ប៉ុណ្ណោះបាន​ទស្សនាកម្មវិធីនេះ។

        ចំនួន​អ្នកទស្សនាក្នុងកម្រិតទាបបែបនេះបាន​កើតមាន​ បើទោះបីជាមាន​វត្តមាន​របស់​​តារា​ភាព​យន្ត​ Leonardo DiCaprio ដែល​ទទួលបាន​ពាន​អូស្កា​លើក​ដំបូង​របស់​​ខ្លួន​និងការចង់ឃើញពី​របៀប​ដោះស្រាយ​របស់ពិធីករ​ Chris Rock ចំ​ពោះ​ការមិនសប្បាយ​ចិត្ត​ជុំវិ​ញ​បេក្ខភាព​ដែល​សុទ្ធតែ​ជាតារាស្បែក​សសម្រាប់​ប្រ​ជែង​យក​ពាននេះ។

        កម្មវិធីប្រគល់​ពានអូស្កាកាល​ពីឆ្នាំមុន​ ដែល​ដឹកនាំ​ដោយលោក Neil Patrick Harris មាន​អ្នក​ទស្សនានៅ​​អាមេរិក ៣៦,៦​លាន​នាក់ ជា​ចំនួន​ទស្សនិក​ជន​តិច​បំផុត​ក្នុង​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​ចុងក្រោយ៕

adverise with khmeread
ប្រភព៖ Asianstar

មតិយោបល់