Chelsea ត្រៀមកិច្ចសន្យាថ្មីដែលមានប្រាក់ឈ្នួល ៣០០.០០០ផោនក្នុងមួយសប្តាហ៍ដល់ Eden Hazard

បើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Mauricio Sarriថាក្រុម Chelsea បានដាក់កិច្ចសន្យាថ្មីនៅលើតុសម្រាប់កីឡាករ Eden Hazard ខណ:កិច្ចសន្យារបស់ Hazard នឹងចប់នៅដំណាច់រដូវកាលនេះ។នៅពេលនេះអ្វីៗអាស្រ័យលើកីឡាករបែលហ្ស៊ិករូបនេះថា តើសម្រេចចិត្តចុះកិច្ចព្រមព្រៀងឬក៏អត់។

កិច្ចសន្យាថ្មីនេះនឹងធ្វើឲ្យ Hazard ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Chelsea ប៉ុន្តែទោះបីជាយ៉ាងណា Hazard ចង់ដឹងពីជំហររបស់ក្លឹប Real Madrid មុនពេលសម្រេចបន្តអនាគតជាមួយក្លឹប Chelsea ។

លោក Sarri បាននិយាយថា “វាអាស្រ័យលើ Hazard។ ក្លឹបបានត្រៀមកិច្ចសន្យាថ្មី ប៉ុន្តែវាអាស្រ័យថាតើ Hazard ចង់បន្តកិច្ចសន្យាឬអត់”។

លោក Sarri បន្តថា “ខ្ញុំចង់ឲ្យ Hazard នៅទីនេះទៀត ប៉ុន្តែខ្ញុំចង់ឲ្យនៅទីនេះ ប្រសិនបើគាត់ចង់នៅ។ ខ្ញុំដឹងច្បាស់ថា មានការពិភាក្សាគ្នារវាងក្លឹបនិងអ្នកចាត់ការរបស់ Hazard រាល់សប្តាហ៍ផងដែរ”៕

adverise with khmeread