លោក Rafa Benitez: កីឡាករ Newcastle មិនគួរយកចិត្តទុកដាក់នឹងបញ្ហាលក់ក្លឹបទេ

អ្នកចាត់ការក្លឹប Newcastle លោក Rafa Benitez សង្ឃឹមថា ការពិភាក្សាជុំវិញការប្តូរម្ចាស់ក្លឹបថ្មីនឹងមិនប៉ះពាល់ដល់ទឹកចិត្តកីឡាករទេ។

លោក Benitez បាននិយាយថា “ខ្ញុំសង្ឃឹមថា វានឹងមិនប៉ះពាល់អារម្មណ៍កីឡាករទេ។ ហេតុអ្វីៗ ពីព្រោះកីឡាករដឹងថា ពួកគេត្រូវតែប្រកួត។ បទពិសោធរបស់ខ្ញុំគឺមិនគិតអំពីថា ប្រហែលជាត្រូវមាននេះ ឬអ្នកនឹងអត់នោះទេ”។

លោក Benitez បន្តថា លោកនឹងជំរុញផែនការផ្ទេរកីឡាករនៅខែក្រោយនេះ។ក្លឹប Newcastle បានយល់ព្រមចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Miguel Almironសញ្ជាតិប៉ារ៉ាហ្គាយពីក្លឹប Atlanta United ប៉ុន្តែកំពុងរង់ចាំការចុះកិច្ចព្រមព្រៀងលើកិច្ចសន្យានេះ។

ម្ចាស់ក្លឹបលោក Mile Ashley បាននិយាយកាលពីថ្ងៃច័ន្ទថា ការចរចាលក់ក្លឹបនេះស្ថិតក្នុងដំណាក់កាលជឿនលឿន ប៉ុន្តែកាលពីមួយឆ្នាំមុន ចំណាប់អារម្មណ៍របស់ Amanda Staveley កើតមានគាប់ជួននឹងដំណើរការមិនល្អរបស់ក្រុម Newcastle ដែលរកបានត្រឹម១ពិន្ទុគត់ ក្នុងចំណោមពិន្ទុសរុប២៧៕

adverise with khmeread