ប្រធានាធិបតីម៉ិកស៊ិកថ្មីចូលកាន់តំណែងភ្លាមលក់យន្តហោះប្រណីតសម្រាប់តែដឹកប្រធានាធិបតីដើម្បីយកលុយដាក់ចូលថវិការដ្ឋ និងជួយសន្សំសំចៃលុយរដ្ឋ

យន្តហោះប្រធានាធិបតីម៉ិកស៊ិក ដែលគ្រោងចាកចេញទៅកាន់ទីក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ត្រូវបានកែកុនឡើងវិញដើម្បីដាក់លក់ ដែលជាផ្នែកនៃការជំរុញភាពរឹតត្បិតចំណាយដោយប្រធានាធិបតីថ្មីលោក Andres Manuel Lopez Obrador។

យន្តហោះ​ Boeing 787-8 Dreamliner ជាមួយនឹងគ្រែ បន្ទប់ទឹកក្រានីតមួយ ត្រូវបានទិញក្នុងតម្លៃ ៣៦៨លានដុល្លារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ពោលគឺមុនពេលដែលលោក Enrique Pena Nieto បានកាន់តំណែងជាប្រធានាធិបតីសម្រាប់រយៈពេលប្រាំមួយឆ្នាំ ដែលត្រូវបញ្ចប់ការពីថ្ងៃសៅរ៍។

រដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មីលោក Carlos Urzua បាននិយាយកាលពីថ្ងៃអាទិត្យថា ម៉ិកស៊ិកក៏នឹងលក់យន្តហោះតូចៗ ៦០គ្រឿង និងឧទ្ធម្ភាគចក្រ ៧០គ្រឿងកំពុងប្រើប្រាស់បច្ចុប្បន្នផងដែរដោយរដ្ឋាភិបាល​សហព័ន្ធ។ 

ប្រធានាធិបតីថ្មីនឹងប្រើប្រាស់យន្តហោះធម្មតាដូចប្រជារាស្ត្រសាមញ្ញដែរក្នុងការធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស៕


 

adverise with khmeread