ព្រលឹងចុងសក់! ប្តីប្រពន្ធអាមេរិកកំពុងជិះឡាននៅផ្លូវលំជនបទតំបន់ភ្នំនៅកេនយ៉ាស្រាប់តែចោរប្រដាប់កាំបិតដេញកាប់ប្លន់ឡាន ចេះសំណាង...

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានបង្ហាញពីទិដ្ឋភាពរបស់គូស្នេហ៍អាមេរិកមួយគូ បានគេចផុតយ៉ាងប្រផុតប្រផើយពីការប្លន់របស់ចោរប្រដាប់ដោយកាំបិតវែងនៅលើកំណាត់ផ្លូវជនបទមួយក្នុងប្រទេសកេនយ៉ា។

លោក Bryant Swenson កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយកន្លែងនៅជិតតំបន់ Maai Mahiu ប្រទេសកេនយ៉ា ជាមួយនឹងប្រពន្ធរបស់គាត់នាង Lauren កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ពេលដែលប្តីប្រពន្ធទាំងពីររូប ដែលមកពីរដ្ឋ Utah ប៉ុន្តែបច្ចុប្បន្នរស់នៅក្នុងរដ្ឋធានី Nairobi កេនយ៉ា បានធ្វើដំណើរជ្រោះផ្លូវជាមួយនឹងរថយន្តដឹកទំនិញពណ៌សមួយគ្រឿង។

ដោយឈរនៅពីក្រោយរថយន្តដឹកទំនិញ ដែលស្គាល់ជាម៉ាក Matatu មួយគ្រឿង បុរសពាក់ម៉ាស់មុខចំនួនបីនាក់បានបង្ហាញខ្លួន ដោយត្រូវបានគេជឿជាក់ថា កំពុងព្យាយាមប្លន់ឡានមួយគ្រឿងនេះ។

ពេលដែលលោក  Swenson បានធ្វើដំណើរកៀកនឹងរថយន្ត Matatu ដើម្បីបន្តដំណើរ ចោរប្លន់ទាំងនេះភ្លាមៗបានប្រដេញរថយន្តរបស់ប្តីប្រពន្ធទាំងពីរជំនួសវិញ។

នៅក្នុងវីដេអូ យើងអាចឃើញលោក Swenson បានបញ្ជារថយន្តថយក្រោយពេលដែលក្រុមចោរប្លន់ចូលមកជិត ហើយគាត់ក៏បានព្យាយាមជិះសំដៅទៅមុខដើម្បីគេចចេញពីការប្លន់មួយនេះ។

ភ្លាមៗបន្ទាប់ពីរថយន្តប៉ូលិសបានប្រទះឃើញក្រុមចោរប្លន់មួយនេះ ជាលទ្ធផលស្នូកាំភ្លើងបានផ្ទុះឡើង ដែលអ្នកអាចឮនៅឯចុងបញ្ចប់នៃវីដេអូ៕


 

adverise with khmeread