ឆ្នេរមួយរបស់អេស្ប៉ាញមានខ្សាច់ផ្ទុះដូចពោតលីង ស្ទើរមិនជឿនឹងភ្នែក

Fuerteventura គឺជាកោះស្វយ័តធំបំផុតទីពីររបស់ប្រទេសអេស្ប៉ាញ ត្រូវបានគេស្គាល់សម្រាប់ឆ្នេរខ្សាច់ពណ៌សរបស់វា ប៉ុន្ដែមនុស្សមួយចំនួនមិនបានដឹងថា កោះនេះគឺជាកោះទាក់ទាញភ្ញៀវទេសចរច្រើនបំផុតមួយរបស់ពិភពលោកទេ ដោយសារតែខ្សាច់សមុទ្រដូចពោតផ្ទុះអ៊ីចឹង។

មានភ្ញៀវទេសចរមួយចំនួនបានដាក់ឈ្មោះឆ្នេរនេះដោយខ្លួនឯង បើទោះជាពួកគេមិនសូវដឹងច្បាស់ ប៉ុន្ដែនេះគឺជាឆ្នេរ Popcorn ។ នេះជាកន្លែងដ៏អស្ចារ្យបំផុត ដែលវាមើលទៅហាក់បីដូចជាមានពោតផ្ទុះរាប់ពាន់លានគ្រាប់នៅលើឆ្នេរនេះអ៊ីចឹង ប៉ុន្ដែសូមកុំដាក់វាចូលមាត់ ព្រោះវាគឺផ្កាថ្មទេ។

ដោយមានទីតាំងនៅទិសពាយព្យទីក្រុង Corralejo ឆ្នេរ Popcorn មិនសូវមានអ្នកទៅហែលទឹក និងហាលថ្ងៃនៅទីនោះទេ ដោយសារតែផ្កាថ្មដូចពោតផ្ទុះមិនស័ក្តិសមនឹងធ្វើបែបនេះ ប៉ុន្ដែក៏មិនអាចហាមឃាត់អ្នកទេសចរទៅមើលឆ្នេរនៅទីនោះដែរ៕


 

adverise with khmeread