រឿងកាន់តែធំ! កាណាដាចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei តាមបញ្ជារបស់អាមេរិក ឥឡូវចិនកំពុងតែខឹងខ្លាំង

រដ្ឋាភិបាលអាមេរិកគ្រោងនឹងចោទប្រកាន់នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន នៅក្នុងចំណាត់ការមួយដែលអាចបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។

កាលពីថ្ងៃសៅរ៍ប្រទេសកាណាដាបានចាប់ខ្លួន លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុសកលលោករបស់ក្រុមហ៊ុន Huawei និងជាកូនស្រីស្ថាបនិកក្រុមហ៊ុននេះនៅទីក្រុង Vancouver ។

ឥឡូវនេះនាងកំពុងប្រឈមមុខនឹងការធ្វើបត្យាប័នទៅអាមេរិកដោយសង្ស័យថានាងបានបំពានទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលកាសែត Globe and Mail បានរាយការណ៍កាលពីថ្ងៃពុធ។

ស្ថានទូតចិននៅក្នុងប្រទេសកាណាដាបានរិះគន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិកចំពោះការចាប់ខ្លួននេះ។ ចិនក៏ទាមទារឱ្យដោះលែងលោកស្រី Meng ជាបន្ទាន់ផងដែរ។

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅប្រទេសកាណាដាបាននិយាយថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការប្រឆាំងនឹងការចាប់ខ្លួនលោកស្រី Meng ហើយទាមទារឱ្យដោះលែងគាត់ជាបន្ទាន់។

ស្ថានទូតអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើគេហទំព័ររបស់ខ្លួនថា ប៉ូលិសកាណាដាធ្វើតាមការស្នើររបស់សហរដ្ឋអាមេរិក ដោយបានចាប់ខ្លួនពលរដ្ឋចិនម្នាក់ ដែលមិនបានរំលោភច្បាប់សហរដ្ឋអាមេរិក ឬកាណាដាអ្វីសោះ។

ប្រទេសចិនបានធ្វើការជូនដំណឹងយ៉ាងឱឡារិកទៅសហរដ្ឋអាមេរិក និងកាណាដាដោយទាមទារឱ្យពួកគេកែតម្រូវអាកប្បកិរិយារបស់ពួកគេភ្លាមៗ និងប្រគល់ឡើងវិញនូវសេរីភាពដល់លោកស្រី Meng Wanzhou។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដាបាននិយាយថា លោកស្រី Meng ដែលជាអនុប្រធាននៃក្រុមប្រឹក្សាបច្ចេកវិជ្ជារបស់ចិន និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Ren Zhengfei ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១ ខែធ្នូ ហើយសវនាការត្រូវបានកំណត់សម្រាប់ថ្ងៃសុក្រ នេះបើយោងតាមកាសែត Globe and Mail។

តំណាងក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍បណ្តាញទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោកបានប្រាប់កាសែត The New York Times ថា "ក្រុមហ៊ុននេះត្រូវបានផ្តល់ព័ត៌មានតិចតួចណាស់ទាក់ទងនឹងការចោទប្រកាន់នេះ និងមិនបានដឹងពីកំហុសរបស់លោកស្រី Meng ឡើយ" ។

មន្ត្រីតំណាងក្រសួងយុត្តិធម៌របស់កាណាដានិងសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺទេ។

ប្រភពមួយបានប្រាប់ Reuters កាលពីខែមេសាថា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតក្រុមហ៊ុន Huawei យ៉ាងហោចណាស់តាំងពីឆ្នាំ ២០១៦ ដោយសារការដឹកជញ្ជូនផលិតផលរបស់អាមេរិកទៅប្រទេសអ៊ីរ៉ង់ និងប្រទេសផ្សេងទៀតដោយរំលោភច្បាប់នាំចេញ និងទណ្ឌកម្មអាមេរិក៕
 

adverise with khmeread