បុរសម្នាក់បានចងកសម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែងបុរីហ្គ្រេនភ្នំពេញ

ភ្នំពេញ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល នាវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃ​ទី០៥ ខែ ធ្នូ ឆ្នាំ ២០១៨នៅក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែងបុរីហ្គ្រេនភ្នំពេញ  ផ្លូវបេតុង ក្រុមទី ៤ ភូមិ ឃ្មួញ សង្កាត់ឃ្មួញ  ខណ្ឌសែនសុខដោយពុំដឹងមូលហេតុច្បាស់លាស់។

​ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះ សម្បត្តិ ចាន់រ៉ុង ភេទ ប្រុសអាយុ ៣១ ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ គោកសំរោង ឃុំសឿ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។ ស្នាក់នៅរោងកម្មករក្នុងការដ្ឋានកើតហេតុខាងលើ។

​បើតាមប្រពន្ឋឈ្មោះ អាំ សាវរី អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករបុរីហ្គ្រេនភ្នំពេញបានឱ្យដឹងថា  គាត់និងជនរងគ្រោះបានគ្នាជាប្តីប្រពន្ធនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ គ្រាន់តែសែនមិនបានរៀបការទេ។ កន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ឋម្តងរួចមកហើយ តែត្រូវបានលែងលះគ្នា និងជនរងគ្រោះបាននិយាយប្រាប់ថា «ពិបាកចិត្តប៉ុន្តែមិនដឹងពិបាករឿងអី»។

​រហូតដល់ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង៧និង២០នាទីយប់ ជនរងគ្រោះបានដេញខ្ញុំ
ឱ្យទៅងូតទឹក។ លុះដល់ពេលខ្ញុំងូតទឹករួចក៏ត្រឡប់មកវិញបាត់ជនរងគ្រោះមិនឃើញក៏ប្រាប់ឈ្មោះ នួន ជា ដែលត្រូវជាមិត្តភក្តិនិងមេការនាំគ្នាដើររក រួចក៏ឡើងមកដំបូលជាន់ទី២ស្រាប់តែឃើញជនរងគ្រោះចងកនឹងខ្សែនីឡុងជាប់ធ្នឹមមេដំបូលដែកស្លាប់បាត់ទៅហើយ។

​តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា បុរសខងលើ ស្លាប់ដោយចងកធ្វើអត្តឃាត។សាកសពប្រគល់ឱ្យប្រពន្ឋយកទៅធ្វើបុណ្យនៅខេត្ត បន្ទាយមានជ័យ៕
                

adverise with khmeread