នៅសុខៗប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅផ្សារ​ដេប៉ូ​

ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​ខោអាវម្នាក់ត្រូវបានសាក្សីប្រទះឃើញចងកសម្លាប់ខ្លួន​នៅ​ផ្សារ​ដេប៉ូ​ ដោយ​មិនទាន់ដឹងថា​ការស្លាប់​នេះ​ជា​ករណី​អត្តឃាត​ខ្លួនឯង​ពិតមែន ឬ​ជា​ករណី​ឃាតកម្ម​នៅឡើយ​ទេ បានបង្កការភ្ញាក់ផ្អើល​ម៉ោង១២និង១០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ផ្សារ​ដេប៉ូ​ជាន់​ទី១ សង្កាត់​ផ្សារ​ដេប៉ូ១ ខណ្ឌទួលគោក។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សព​ស្ត្រី​នេះ​ឈ្មោះ ស្វាយ សុខ​ផល អាយុ​៦២ឆ្នាំ ជា​អ្នកលក់​ខោអាវ​នៅក្នុង​ផ្សារ​ខាងលើ​ស្នាក់​នៅផ្ទះ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ១ មាន​ស្រុកកំណើត​នៅ​ស្រុក​គិរីវង្ស ខេត្តតាកែវ ដោយមានកូន២នាក់និង​ចៅ៣នាក់​ក្នុងបន្ទុក។

សមត្ថកិច្ចបន្តថា ដំបូង​មាន​អ្នកលក់​បបរ​ម្នាក់​ដែល​តែងតែ​មក​សួរ​គាត់​ដូច​រាល់ដង បាន​ប្រទះឃើញ​ស្ត្រី​ខាងលើ​ចងក​ស្លាប់​ក្នុង​តូប​លក់​ខោអាវ​របស់គាត់​ទើប​រាយការណ៍​ទៅ​សន្តិសុខ​ផ្សារ ដើម្បី​ទាក់ទង​ហៅ​សមត្ថកិច្ច​ចុះមក​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោ​សល្យ​វិច័យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួច បាន​ប្រគល់​សព​ដល់​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread