adverise with khmeread 1

​នាយក​ប្រតិបត្តិ​ក្លឹប Arsenal ជឿជាក់ថា​នឹងមាន​កីឡាករ​បាល់ទាត់​ភេទ​ទី​បី​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត​

​លោក Ivan Gazidis ពិតជា​ជឿជាក់ថា នឹងមាន​ការបើកចំហ​រ​សម្រាប់​កីឡាករ​ភេទ​ទី​បី​នៅក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត​។​

​អតីត​កីឡាករ Aston Villa លោក Thomas Hitzlsperger បាន​លាតត្រដាង​ការពិត​ថា គាត់​ជា​ខ្ទើយ​បន្ទាប់ពី​ចូលនិវត្តន៍ ខណៈ​កីឡាករ​អន្តរជាតិ​អាមេរិក Robbie Rogers ក៏បាន​សារភាព​ការពិត​ផងដែរ​ខណៈ​រូបគេ​កំពុង​លេង​ឲ្យ​ក្លឹប LA Galaxy​។​

​កីឡាករ​ដែល​លេចធ្លោ​ជាងគេ​របស់​អង់គ្លេស​ដែល​បាន​និយាយថា​គាត់​ជា​ខ្ទើយ​កាលពី​ឆ្នាំ ១៩៩០ នោះ​គឺ​លោក Justin Fashanu ប៉ុន្តែ​អតីត​តារា​របស់​ក្រុម Norwich City រូបនេះ​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​បន្ទាប់​លាតត្រដាង​អា​ថ៍កំ​បាំង​នេះ​។​

​ប៉ុន្តែ​ប្រធាន​នាយក​ប្រតិបត្តិ Arsenal បាន​និយាយ​នៅ​សមាគមន៍​ភេទ​ទី​បី​ថា "​ខ្ញុំ​ពិតជា​ជឿជាក់ថា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត យើង​នឹងមាន​ការបើកចំហ​រស​ម្រា​ប់​កីឡាករ​ខ្ទើយ​"​។​

​គាត់​បាន​បន្តទៀតថា "​ទំហំ​របស់​កីឡា​គឺ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​។ វា​មាន​បរិយាកាស​ប្រកួតប្រជែង​យ៉ាងខ្លាំង និង​ប្រសិនបើ​អ្នក​បិទ​ខ្លួនឯង​ពី​សង្គម​នោះ អ្នក​នឹងមិន​មានការ​ប្រកួតប្រជែង​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់