ទម្លាប់អាក្រក់ទាំង ១០ នេះហើយធ្វើឱ្យបែកបាក់ទំនាក់ទំនងប្តីប្រពន្ធ

មនុស្សប្រុសស្រីក្រោយចាប់ដៃរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ គឺគ្មានប៉ងអ្វីក្រៅតែពីចង់បានទំនាក់ទំនងល្អូកល្អិនជាដរាប កសាងគ្រួសារដ៏មានសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់សក់ស្កូវនោះឡើយ។ ក៏ប៉ុន្តែក៏មានគូស្វាមីភរិយាមិនតិចនោះដែរ ដែលរៀបការហើយរួមរស់ជាមួយគ្នាមិនបានប៉ុន្មានផងស្រាប់តែលែងលះគ្នាយ៉ាងចូរចត់បំផុត។ ការបែកបាក់គ្នានេះមិនមែននៅសុខៗវាកើតឡើងដោយឯកឯងនោះទេ វាកើតឡើងដោយសារទម្លាប់អាក្រក់ទាំង ១០ ដូចខាងក្រោម។ 

១. ធ្វើចរិតដូចនៅលីវ
២. មើលឃើញលុយជាធំ
៣. ស្និទ្ធស្នាលជាមួយអ្នកផ្សេងនៅចំពោះមុខដៃគូខ្លួនឯង
៤. សង្ស័យដៃគូរហូត មិនដែលផ្តល់ការទុកចិត្តសូម្បីតែបន្តិច
៥. លេងសើចជ្រុលហួសហេតុពេក
៦. មិនដែលចំណាយពេលឱ្យគ្នាសោះ រវល់រហូត
៧. លេងបណ្តាញសង្គមនិងស្និទ្ធស្នាលជាមួយមនុស្សលើអនឡាញភ្លេចដៃគូ
៨. រំខានដៃគូមិនយល់ពីពេលវេលា រំខានឥតឈប់
៩. ញៀនល្បែងស្រីស្រាបារី
១០. លាក់លៀមឥតល្ហែ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...