ការសិក្សាមួយលាតត្រដាងចំណុចពិសេសរបស់បុរសក្បាលទំពែក ដែលបុរសសក់ពេញពុំមានដូច

សហគមអ្នកជ្រុះសក់នៅអាមេរិក (American Hair Loss Association) បានប៉ាន់ប្រមាណថា បុរសប្រមាណ ២ ភាគ ៣ ចាប់ផ្តើមជ្រុះសក់ នៅមុនពេលពួកគេមានអាយុ ៣៥ ឆ្នាំ។ លើសពីនោះ ៨៥ ភាគរយនៃពួកគេនឹងជ្រុះសក់ខ្ទេចត្រឹមអាយុ ៥០ ឆ្នាំ។ ចំណែកឯបុរសដែលក្បាលទំពែកនៅអាយុ ២០ ឆ្នាំ ទៅ ២២ ឆ្នាំ គឺជាលទ្ធផលនៃការថប់បារម្ភ។

យ៉ាងណាមិញ ការសិក្សាដោយអ្នកវិទ្យាសាស្ដ្រមួយបានបង្ហាញថា បុរសក្បាលទំពែក គឺមានភាពជាបុរសពេញលក្ខណៈជាងបុរសដែលមានសក់ពេញក្បាល។ បុរសដែលក្បាលទំពែក គឺមានភាពលេចធ្លោ និងរឹងប៉ឹងឯករាជ្យម្ចាស់ការ។

យោងតាមការសិក្សា បុរសក្បាលទំពែកគួរតែឱបក្រសោបយកក្បាលទំពែកនេះ ដោយកោរសក់ឱ្យអស់តែម្តងរឹតតែល្អ។ ពួកគេគួរតែបង្ហាញក្បាលទំពែករបស់ពួកគេដោយការកោរសក់ជាជាងលាក់ក្បាលជ្រុះសក់របស់ពួកគេ។ ហើយអ្នកមិនគួរប្រើមួក ឬអ្វីមួយបិទបាំងនោះទេ។

ការលាក់បាំងក្បាលទំពែករបស់អ្នកនឹងធ្វើឱ្យអ្នកកាន់តែពិបាក និងស្ដ្រេសកាន់តែខ្លាំង ហើយនៅពេលអ្នកទទួលយកនូវអ្វីដែលអ្នកមាន អ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងជាងមុន។

ហើយលើសពីនោះ នៅពេលក្បាលរបស់អ្នកគ្មានសក់ ពេលអ្នកនិយាយជាមួយនឹងនារីៗ ពួកនាងនឹងមិនប្រកាន់អ្នកទេ ផ្ទុយទៅវិញនាងកាន់តែចាប់អារម្មណ៍មកលើលោកអ្នក៕

adverise with khmeread

អ្នកនឹងចូលចិត្ត