adverise with khmeread 1

Hamilton និង Alonso រិះគន់​ការប្រណាំង​រថយន្ត F1 ខ្លាំងៗ បន្ទាប់ពី​ប្តូរ​រូបមន្ត​ប្រកួត​ឡើង​វ៉ុល​អ្នក​ប្រណាំង​

​កីឡាករ​ប្រណាំង​ឡាន Lewis Hamilton និង Fernando Alonso បាន​រិះគន់​ធ្ងន់ៗ​ទៅលើ​ការប្រណាំង​រថយន្ត Formula 1​ថា "​គួរឱ្យ​សោកស្តាយ ទន់ខ្សោយ និង​ខ្វះ​ទិសដៅ​"​។​

​វីរៈបុរស​ប្រណាំង​រថយន្ត​ទាំង​ពីររូប​ក្នុងសម័យ​ទំនើប​នេះ បាន​បើក​ការវាយប្រហារ​យ៉ាង​សាហាវ​តាមរយៈ​ពាក្យសម្តី​ខណៈ​ការធ្វើ​តេស្ត​ប្រណាំង​ឈានចូល​ដល់ទី​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​។​

​ហើយ​ពួកគេ​ក៏ត្រូវ​បាន​ចូលរួម​ដោយ​លោក Daniel Kvyat មកពី​ក្រុម Red Bull ដោយ​លោក​បាន​និយាយថា ក្បួនច្បាប់​ប្រណាំង​បច្ចុប្បន្ន​មាន​ភាគ​ស្មុ​គ្រ​ស្មាញ សូម្បីតែ​អ្នក​ប្រណាំង​ផ្ទាល់​ក៏​ច្រឡំបល់​ដែរ​។​

​ប៉ុន្តែ​ការរិះគន់​ខ្លាំងៗ​គឺ​ចេញ​មកពី​ជើងឯក​ពិភពលោក Lewis Hamilton ដែល​ខ្លួន​គាត់​បាន​និយាយថា​ការប្រណាំង​រថយន្ត MotoGP មាន​ភាព​ទាក់ទាញ​ឆ្ងាយ​ជាង Formula 1 បច្ចុប្បន្ន​។

​ដោយ​ត្រូវបាន​សួរថា​តើ​អាជីព​របស់គាត់​ថា "​កំពុង​បែកបាក់ ខ្វះ​គោលដៅ​និង​គ្មាន​លំនឹង​ល្អ​" ឬ​យ៉ាងណា បុរស​ជនជាតិ​អង់គ្លេស​រូបនេះ​បាន​ឆ្លើយតប​ថា "​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​នោះទេ ប៉ុន្តែ​ខ្ញុំ​យល់ស្រប​ជាមួយ​អ្វីដែល​អ្នក​បាន​និយាយ​ពីដំបូង​"​។​

Alonso ក៏បាន​បញ្ចេញ​ទស្សនៈ​របស់លោក​ផងដែរ​ថា "​វា​ពិតជា​សោកស្តាយ ព្រោះ​មើល​ពី​ខាងក្រៅ​ទៅ​វា​ហាក់ដូចជា​មិនត្រូវ​។ នៅពេល​មួយ​សប្តាហ៍​ដំបូង យើង​ប្តូរ​រូបមន្ត​ប្រកួត​ជម្រុះ​ដល់​ទៅ​បី​ដង​។ គ្មាន​នរណាម្នាក់​បញ្ចេញ​ព័ត៌មាន​ផ្លូវការ​នោះទេ​។ ខ្ញុំ​មិន​គិតថា​វា​ត្រឹមត្រូវ (​ក្បួន F1 ថ្មី​)​។ វា​មានការ​ផ្លាស់ប្តូរ​ច្រើនពេក​ហើយ​"៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់