adverise with khmeread 1

​កីឡាករ​ក្បាច់គុណ​ចម្រុះ​ពីរ​នាក់​នេះ​មិនទាន់​វ៉ៃ​គ្នា​ផង​ចង់​ទាស់​គ្នា​មុន​ទៅហើយ​!

​កីឡាករ Conor McGregor និង Nate Diaz បាន​ប៉ះទង្គិច​គ្នា​ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ​មុន​ការប្រកួត UFC 196  ខណៈ​អ្នក​ទាំងពីរ​ហាក់ដូចជា​មានរឿង​ផ្ទាល់ខ្លួន​មិនទាន់​ដោះស្រាយ​ស្រេចបាច់​។​

​អ្នក​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ប៉ុន្តែ​ពួកគេ​បានបង្ហាញ​ច​រិ​ក​មិនអាច​ចាំ​ដល់​ថ្ងៃ​ប្រកួត​បានឡើយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​សន្និសីទកាសែត​ហាក់ដូច​ជាមាន​ភាពស្ងប់ស្ងាត់​ខ្លាំងណាស់​រហូតដល់​ពួកគេ​ឡើងមក​មើល​ទល់មុខ​គ្នា​។ បន្ទាប់មក​ពួកគេ​ក៏​រក​វ៉ៃ​គ្នា​ប្រាវ​នៅ​ទីនោះ​តែម្តង​។​

​កីឡាករ McGregor បាន​ដើរ​យ៉ាង​លឿន​ជាមួយនឹង​ដៃ​ត្រៀម​វ៉ៃ​ខណៈ​លោក Dana White ដែល​ស្ថិតនៅ​ចំ​កណ្តាល​មាន​អារម្មណ៍​ថា​នឹងមាន​អ្វី​កើតឡើង​។​

​រីឯ Diaz ក៏បាន​ដើរ​ចូលមក​ដែរ រួមជាមួយ​ដៃស្តាំ​ផង​ដៃ​ឆ្វេង​ផង​រកតែ​វ៉ៃ McGregor ចំ​កណ្តាល​មុខ​ទេ​។ កីឡាករ​ក្បាច់គុណ​ចម្រុះ Conor McGregor ទ្រាំ​មិនបាន​ក៏បាន​ក្រវៀសដៃ Diaz ចេញ ហើយ​សន្និសីទកាសែត​នេះ​ទៅជា​រញ៉េរញ៉ៃ​តែម្តង​៕

 

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់