ថ្លោះកជើងធ្ងន់ធ្ងរមិនងាយជា ពិបាកដើរពិបាករត់ អនុវត្តវិធីព្យាបាលបែបមេផ្ទះងាយៗ

មិនថាលោកអ្នកជាកីឡាករ ឬ ជាអ្នកធម្មតានោះទេ អ្នកច្បាស់ជាធ្លាប់ជួបប្រទះការគ្រិចកជើង ឬថ្លោះកជើងដោយប្រការចៃដន្យណាមួយ។ ហើយរបួសអាចជាសះស្បើយលឿនឬឆាប់គឺអាស្រ័យលើអាយុនិងស្ថានភាពសុខភាពរបស់អ្នកផងដែរ។ ប្រសិនបើអ្នកនៅក្មេងសុខភាពល្អ នោះបញ្ហារបួសកជើងនឹងមិនទាមទារយូរពេកទេដើម្បីជាសះស្បើយឡើងវិញ។ ទោះយ៉ាងណា របៀបព្យាបាលសម្រាប់បញ្ហារបួសកជើងនេះ គឺអនុវត្តដូចគ្នាទាំងអស់លើមនុស្សគ្រប់ប្រភេទអាយុ។ 

របួសកជើងភាគច្រើនគឺទាក់ទងនឹងសរសៃជាលិកាទន់ ហើយវាមានសភាពឈឺចាប់ ហើម ជាំ និងខូចខាតសរសៃច្រើនកន្លែង។ 

១. ករណីហើម ជាំ និងចុកខ្ទោកៗ
សម្រាកឱ្យច្រើន ស្អំទឹកកកលើរបួស (៣០នាទីទៅ១ ម៉ោង) រុំរបួសជាមួយបង់កំប្រេស។ ហើយដេកដាក់ជើងកល់ក្នើយឱ្យខ្ពស់ជាងដងខ្លួន ដើម្បីកុំឱ្យលំហូរឈាមបុកទៅរកជើង។ 

២. កកឈាមក្នុងសរសៃកជើង
សម្រាកឱ្យបានច្រើន ស្អំទឹកកកត្រង់កន្លែងរបួស ៣០ ទៅ១ ម៉ោង រុំរបួសជាមួយបង់កំប្រេស ហើយដេកដាក់ជើងកល់ខ្នើយឱ្យខ្ពស់ជាងដងខ្លួន។ ទោះយ៉ាងណា ប្រសិនបើសរសៃពួរដាច់រហែកទាំងស្រុង គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។

អនុវត្តរាល់ថ្ងៃរហូតដល់ជាសះស្បើយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត