អ្នកវិទ្យាសាស្ត្រទើបរកឃើញអាថ៍កំបាំង ដែលតុកកែចេះរត់លើទឹក

តុកកែត្រូវបានគេសង្កេតឃើញថា អាចរត់ឆ្លងកាត់លើផ្ទៃទឹកយ៉ាងអស្ចារ្យ ហើយគេមិនឃើញសត្វណាមួយផ្សេងទៀតទំហំប៉ុនវាអាចធ្វើបានដូចតុកកែនោះឡើយ។

តុកកែ មានលក្ខណៈជាក់លាក់មួយ ដោយរួមបញ្ចូលខ្លួនវាពីការលិចទៅក្នុងទឹក និងស្បែករុញទឹករបស់វា។

យើងធ្លាប់ឃើញមកហើយថា តុកកែអាចដើរលើជញ្ជាំង លោតផ្លោះលើអាកាស រួមទាំងដើរលើទឹកបានទៀត ដូច្នេះវាប្រៀបបានទៅនឹងកំពូលមនុស្សអច្ឆរិយៈក្នុងភាពយន្តហូលីវូដអ៊ីចឹង។

ដោយឡែកការរត់នៅលើទឹករបស់តុកកែ វាប្រើជើងក្រោយរបស់វាធាក់ទឹក ដើម្បីទ្រលំនឹងលើទឹករបស់វា ដោយគួបផ្សំទៅនឹងស្បែកចេះរុញទឹករបស់វាជួយឱ្យវាអាចនៅលើទឹកបានយូរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត