ផឹកកាហ្វេក្នុងបរិមាណប៉ុន្មានដើម្បីការពារថ្លើម?

ប្រសិនបើអ្នកចូលចិត្តកាហ្វេ អ្នកប្រហែលជាឯកភាពថា គ្មានអ្វីល្អជាងការចាប់ផ្ដើមថ្ងៃដ៏ល្អរបស់អ្នកជាមួយនឹងកាហ្វេមួយកែវនោះឡើយ។ ក្នុងឆ្នាំ ២០០៨ ការសិក្សាមួយបានបង្ហាញថា ទំហំសុដន់អាចនឹងកាត់បន្ថយ ប្រសិនបើអ្នកផឹកកាហ្វេ ៣ កែវក្នុងមួយថ្ងៃជាប្រចាំ។ ហើយអ្នកវិទ្យាសាស្ដ្រក៏រកឃើញថា កាហ្វេល្អសម្រាប់ថ្លើមដែរ។

យោងតាមការស្រាវជ្រាវមួយដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southampton មនុស្សដែលផឹកកាហ្វេយ៉ាងហោចណាស់ ២ ពែង (៣០០ មិល្លីក្រាម) ក្នុងមួយថ្ងៃអាចសង្គ្រោះជីវិតរបស់ពួកគេពីជំងឺក្រិនថ្លើម។ ជំងឺថ្លើម គឺគួរឱ្យខ្លាចណាស់ ខណៈដែលវាអាចសម្លាប់អ្នកស្ងាត់ៗបាន។

ការស្រាវជ្រាវនោះបានបង្ហាញថា អ្នកផឹកកាហ្វេយ៉ាងតិច២ពែងអាចកាត់បន្ថយហានិភ័យជំងឺក្រិនថ្លើមពី ៥០ ទៅ ៨០ ភាគរយ។ លើសពីនោះវាអាចកាត់បន្ថយពីការស្លាប់ដោយសារជំងឺនេះ ដែលជាទូទៅផ្សាភ្ជាប់ទៅនឹងមនុស្សដែលចូលចិត្តផឹកស្រា។

ក្រៅពីជំងឺក្រិនថ្លើម វាក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យកើតមហារីកថ្លើម និងដុះដុំសាច់ក្នុងថ្លើមផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...