adverise with khmeread Aspirin

ការស្រាវជ្រាវ​ថ្មី​បង្ហាញថា ថ្នាំ​អា​ស្ពៀ​រី​ន​ជួយ​កាត់បន្ថយ​ហានិភ័យ​មហារីក​ពោះវៀន​ធំ​និង​ក្រពះ​

​    ​តាម​ការស្រាវជ្រាវ​រប​ស់​អាមេរិក​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា អ្នក​ដែល​លេបថ្នាំ​អា​ស្ពៀ​រី​ន (Aspirin) យ៉ាង​ទៀងទាត់​អាចជួយ​កាន់​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក ជាពិសេស​មហារីក​ពោះវៀនធំ​និង​ក្រពះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Bangkok Post ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​    ​ការរកឃើញ​ដែល​ចុះផ្សាយ​នៅក្នុង​ទស​នាវ​ដ្តី​ពេទ្យ​អាមេរិក (JAMA) នេះ​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ​អា​ស្ពៀ​រី​ន​គឺជា​ការបំពេញ​បង្គ្រប់​ក្នុងការ​រារាំង​ការកើត​ជំងឺមហារីក​ពោះវៀនធំ​។​

​    ​លោក អ៊ែន​ឌ្រូ ចាន់ (Andrew Chan) ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ ដែល​មកពី​មន្ទីរពេទ្យ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក​បាន​និយាយថា “​ឥឡូវនេះ យើង​អាច​ណែនាំ​បាន​ថា មនុស្ស​ភាគច្រើន​អាច​ពិចារណារ​អំពី​ការ​លេបថ្នាំ​អា​ស្ពៀ​រី​ន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​រីក​ពោះវៀនធំ​។  ប៉ុន្តែ​ការរកឃើញ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ការប្រើប្រាស់​ថ្នាំ​អា​ស្ពៀ​រី​ន​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្លះ​លើ​ជំងឺ​បេះដូង ប៉ុន្តែ ថ្នាំ​នេះ​ជួយ​ការពារ​កុំ​ឲ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ​និង​ក្រពះ​”​។​

​    ​ទោះ​យ៉ាងនេះ​ក្តី ប្រសិទ្ធ​ភាពខ្លាំង​នៃ​ថ្នាំ​អា​ស្ពៀ​រី​ន​លើ​ជំងឺ​ប្រភេទ​មហារីក​ទាំងអស់​គឺ​នៅមានកម្រិត​របស់​វា​នៅឡើយ​ទេ​។​អ្នក​ដែល​បាន​លេបថ្នាំ​អា​ស្ពៀ​រី​ន​យ៉ាង​ទៀងទាត់​ក្តី ឬ មិន​គ្រប់​ចំនួន​របស់​វា​ក្តី យ៉ាងហោចណាស់​២​ដង​ក្នុង​មួយ​សប្តាហ៍​បាន​បង្ហាញថា​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​បាន​ចុះ​ទាប​៣​ភាគរយ​គឺ​ទាប​ជាង​អ្នក​ដែល​មិនបាន​ប្រើប្រាស់​ថ្នាំ​នេះឲ្យ​បាន​ទៀត​ទាត់​។​

​    ​ការប្រើប្រាស់​ថ្នាំ​អា​ស្ពៀ​រី​ន ជួយ​កាត់បន្ថយ​ការកើត​ជំងឺ​មហា​រី​ពោះវៀនធំ​បាន​ចំនួន​១៩​ភាគរយ​និង​ការកើត​ជំងឺមហារីក​ក្រពះ​បាន​ចំនួន​១៥​ភាគរយ​៕

adverise with khmeread

មតិយោបល់