adverise with khmeread 438324

​គីម​ជុង​អ៊ុន​ប្រាប់​ឱ្យ​យោធា​ខ្លួន​ត្រៀមខ្លួន​ត្រៀម​អាវុធ​នុយក្លេអ៊ែរ​ចាំ​ស្វាគមន៍​អាមេរិក​និង​កូរ៉េខាងត្បូង​ក្រោយ UN ដាក់ទណ្ឌកម្ម

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន (Kim Jong Un) បាន​បញ្ជា​ឱ្យ​ប្រទេស​របស់លោក​ត្រៀមខ្លួន​ដើម្បី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​គ្រប់ពេលវេលា និង​បាន​បញ្ជា​យោធា​ឱ្យ​រៀបចំខ្លួន​ចំពោះ​ការវាយប្រហារ​នៅ​ចំពោះមុខ​នៃ​ការគំរាមកំហែង​ពីស​ត្រូវ​របស់ខ្លួន ដែល​កំពុង​កើនឡើង​នេះ​ផងដែរ​។​

​ការ​ថ្លែង​ដែល​ផ្សាយ​តាមរយៈ​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង  KCNA  បានបង្ហាញ​ពី​ការកើនឡើង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) បានដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ថ្មី​បន្ថែមទៀត​ទៅលើ​រដ្ឋ​ដ៏​ឯកោ​មួយ​នេះ​កាលពី​ថ្ងៃ​ពុធ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​កូរ៉េខាងជើង​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ដែលមាន​វោហា​សព្វ​ដ៏​ចចេស​រឹងរូស​មួយ​នេះ បាន​ត្រៀមខ្លួន​ចំពោះ​ការ​គំរាម​គំហែង​ពី​ការវាយប្រហារ​ជាមុន​របស់​សត្រូវ ក្នុងនោះ​មាន​ទាំង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ផងដែរ​។​

​អ្នកជំនាញ​យោធា​នៅតែ​ជាប់​មន្ទិលសង្ស័យ​នៅឡើយ​អំពី​បញ្ហា​នៃ​ការអភិវឌ្ឍ​សមត្ថភាព​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង​ដែល​បំពាក់​ក្បាល​គ្រាប់​អាវុធ​នុយក្លេអ៊ែរ ដោយ​កូរ៉េ​ខាង​ជើ​ងះ​អះអាងថា​វា​អាចមាន​សមត្ថភាព​បាញ់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដូចគ្នា​ទៅនឹង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​នោះ​។​

​យោងទៅលើ​សេចក្តីរាយការណ៍​របស់​ប្រពន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាងជើង KCNA បាន​បញ្ជាក់ថា លោក គីម ជុង​អ៊ុន បាន​អះអាងថា​គាត់​បានធ្វើការ​ត្រួតពិនិត្យ​សមយុទ្ធ​យោធា​ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ថ្មី​នៃ​ការសាកល្បង​បាញ់​គ្រាប់​រ៉ុក្កែត​។ គេ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការធ្វើ​សមយុទ្ធ​នោះទេ ប៉ុន្តែ​ពួកគេ​បាន​និយាយថា​អាវុធ​ថ្មី​នេះ​នឹង​ត្រៀម​រួចរាល់​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង​៕​

adverise with khmeread
ប្រភព៖ រ៉យទ័រ

មតិយោបល់