adverise with khmeread 2

​តារា​ល្បី​របស់​ពិភពលោក​ដែល​លង់​ស្នេហ៍​នៅ​ខ្មែរ​ក្នុងនោះ​ក៏មាន​សាក់​ឡូ​ដែរ​

​    ​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ​ពីមុន កម្ពុជា​ធ្លាប់ជា​ប្រទេស​ដែល​ធ្វើ​ឲ្យ​ទាក់ទាញ​តារា​ល្បី​ជុំវិញ​ពិភពលោក​និង​អ្នកនយោបាយ​មួយចំនួន​មក​ទស្សនា ហើយក៏​អរគុណ​នូវ​សម្បត្តិ​ធម្មជាតិ​ដែលមាន​ពណ៌​ចម្រុះ​ស្រស់ស្អាត និង​សំណង់​ប្រាសាទ​អច្ឆរិយៈ​របស់​កម្ពុជា ដែល​បានធ្វើ​ឲ្យ​អ្នកទេសចរ​ចង់​មក​គយគន់​មិនចេះ​ជិននាយ​។​

​    ​ដោយសារតែ​សង្គ្រាម​ធ្វើ​ឲ្យ​សម្រស់​នៃ​ប្រទេសមួយ​នេះ​បាត់បង់​អស់​ជាច្រើន​ទសវត្សរ៍​។ ប៉ុន្ដែ​យ៉ាងណាមិញ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​នៅតែ​បន្ត និង​បានធ្វើ​ឲ្យ​តារា​ល្បីៗ​របស់​បរទេស​សុខចិត្ត​ចំណាយ​ប្រាក់​ដើម្បី​មក​ទស្សនា​កម្ពុជា​។​

​    ​ចុះ​អ្នកណាខ្លះ​ដែល​បានមក​ទស្សនា​កម្ពុជា​? បើ​យោងទៅលើ​ទស្សនាវដ្ដី​ឌី​ស​ខោ​វើ​រី តារា​ល្បី​ទាំងអស់​ដែល​បាន​ចូលមក​ទស្សនា​កម្ពុ​ជាមាន​ដូចជា Angelina Jolie ជា​តួ​សម្ដែង​និង​ជា​អ្នកដឹង​នាំ​រឿង​នាពេល​បច្ចុប្បន្ន​, លោក Jackie Chan, តារា​ប៉ុប​អាមេរិក Ricky Martin, និង​តារាបាល់ទាត់ David Backhem​។​

​    ​ពួកគេ​ដើរ​តាម​គន្លង​របស់​តារា​កំប្លែង​គឺ Charlie Chaplin ឬ សាក់​ឡូ​ដែលជា​តារា​កំប្លែង​ល្បី​ជាងគេ​របស់​ពិភពលោក ដោយ​គាត់​ក៏​ធ្លាប់​មក​ទស្សនា​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២០​ផងដែរ​។​

​    ​អ្នកនាង Angelina Jolie ជា​តួ​សម្ដែង​ដែល​មក​ថត​រឿង​នៅ​ប្រទេស​កម្ពុជា​មុនគេ​បង្អស់​ក្នុង​ខ្សែភាពយន្ត Tomb Raider ។ បន្ទាប់ពី​ថត​ភាពយន្ត អ្នកនាង​ក៏បាន​យក​កូនចិញ្ចឹម​ឈ្មោះ ម៉ា​ដុក ពី​ស្រុក​ខ្មែរ​ទៅ​ចិញ្ចឹម​នៅ​ឆ្នាំ ២០០២ ដែលជា​កូន​ដំបូង​គេ​បង្អស់​របស់​អ្នកនាង​ដែរ​។

​    ​តារា​ក្បាច់គុន​លោក Jackie Chan ឬ​ឈិន ឡុង​បានមក​ទស្សនា​បី​ប្រទេស​នៅ​ឆ្នាំ​២០០៩ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ដែរ​។ កាលនោះ​គាត់​បានមក​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​អង្គការ Unicef ហើយ​គាត់​បានគត់សម្គាល់​ថា "​ប្រជាជន​កម្ពុជា​មាន​ភា​ព​រួសរាយ​រាក់ទាក់ និង​ពោរពេញ​ដោយ​ភាពកក់ក្តៅ​ណាស់​"​។

​    ​លោក Ricky Martin តារាចម្រៀង​អាមេរិក​ឡាទីន​ល្បីឈ្មោះ​មួយរូប​បានមក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​។ បុព្វ​ហេតុនេះ​ត្រូវបាន​គាំទ្រ​យ៉ាងខ្លាំង​ដោយសារ​ចិត្តសប្បុរស​របស់​តារា​នេះ​ផ្ទាល់​។ ក្នុងអំឡុង​ដំណើរ​ទស្សនៈកិច្ច​នេះ​លោក​ម៉ា​ទីន​បាន​ជួប​ជាមួយ​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​នៅក្នុង​ខេត្តសៀមរាប​រួមទាំង​ជនរងគ្រោះ​រំលោភ​សេពសន្ថវៈ​អាយុ​១៤​ឆ្នាំ​មួយរូប និង​ច្រៀង​បទ​ចម្រៀង​ក្នុង​អត្ថន័យ​រំលឹក​ក្មេងស្រី​រូបនោះ ក្នុង​មូលនិធិ Ricky ។​

​    ​ចំណែក David Backhem ត្រូវបាន​អ្នកទេសចរ​ផ្សេងទៀត​ប្រទះឃើញ​គាត់​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​។ ប៉ុន្ដែ​មិនមាន​ព័ត៌មាន​ណា​ជាក់លាក់​នៃ​ការមកដល់​របស់​តារា​ល្បី​រូបនេះ​នោះទេ​។​

​    ​តារា​កំប្លែង​លោក Charlie Chaplin កើត​នៅ​ថ្ងៃទី​១៦ ខែមេសា ១៨៨៩ និង​ស្លាប់​ទៅវិញ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩៧៧​។ គាត់​គឺជា​តារា​កំប្លែង​របស់​ចក្រភព​អង់គ្លេស ជា​អ្នកដឹកនាំ​សម្ដែង និង​ផលិត​ខ្សែ​ភាព​គ្មាន​សម្លេង​ល្អ​បំផុត​នា​សម័យ​នោះ​។ គាត់​ក្លាយជា​តារា​ល្បី​ក្នុង​ពិភពលោក​មុន​សង្គ្រាមលោកលើកទី​១​។ តារា​កំប្លែង​រូបនេះ​ត្រូវបាន​គេ​ដឹងថា​ធ្លាប់​មក​ទស្សនា​កម្ពុ​ជានា​សតវត្ស​ន៍ទី​២០ កាលនោះ​គាត់​បាន​ចំណាយពេល​ឈប់សម្រាក​រយៈពេល​ប្រាំ​ខែ​ក្នុងប្រទេស​អាស៊ី​ក្នុងនោះ​មាន ចិន​, វៀតណាម និង​ចុងក្រោយ​គឺ​កម្ពុជា​៕

 

adverise with khmeread
ប្រភព៖ Google

អ្នកនឹងចូលចិត្ត

មតិយោបល់