adverise with khmeread 31cf74b000000578 0 image a 70 1457016993189

ស្បែកជើង​កញ្ចាស់​ប៉ុនណា​គង់​មាន​គូ​! រឿង​អ្វី​ត្រូវ​ខ្លាច​អត់​គូ​? គូស្នេហ៍​តឿ​ដាច់​គេ​នៅ​ឥណ្ឌា​បាន​រៀបការ​

​    ​នៅ​កម្ពស់​ត្រឹមតែ ៦ តឹក (០,៦ ម៉ែត្រ​) ការស្វែងរក​ដៃគូ​សក្តិ​សម​របស់លោក ប្រា​ម៉ុ​ន គូ​ម៉ា (Pramod Kumar) គឺជា​ការស្វែងរក​មួយ​ដែល​លោក​បារម្ភ​ថា​មិនអាច​សម្រេចបាន​នោះទេ​។ នេះបើតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ៣ មីនា។ 

​    ​ប៉ុន្តែ​បន្ទាប់ពី​ស្វែងរក​អស់​រយៈកាល ២២ ឆ្នាំ​រួចមក បុរស​អាយុ ៤៧ ឆ្នាំ​រូបនេះ​ទីបំផុត​បាន​រកឃើញ​ស្នេហា​ពិត​ជាមួយនឹង​នាង ពូ​ណំ ទេវី (Poonam Devi) អាយុ ៣៣ ឆ្នាំ​។ 

​    ​នៅ​កម្ពស់ ១,០៤ ម៉ែត្រ​សម្រាប់​ខាង​ស្រី គូស្នេហ៍​ថ្មីថ្មោង ដែល​រៀបការ​តាម​ប្រពៃណី​ឥណ្ឌា​ក្នុង​រដ្ឋ​យូ​តា​ប្រា​ដេ​ស​កាលពី​ចុង​សប្តាហ៍ គឺជា​គូស្នេហ៍​ទាប​បំផុត​មួយគូ​របស់​ពិភពលោក​។ 

​      នៅ​កម្ពស់​បូក​ចូលគ្នា​សរុប​ប្រវែង ៧១,៤ អ៊ី​ញ អ្នក​ទាំងពីរ​មាន​កម្ពស់​ខ្ពស់ជាង​គូស្នេហ៍​តឿ​បំផុត​របស់​ពិភពលោក​មួយគូ​ទៀត​ឈ្មោះថា Douglas Maistre Breger da Silva និង ប្រពន្ធ​ឈ្មោះ Claudia Pereira Rocha តែ ០,៤ អ៊ី​ញ​ប៉ុណ្ណោះ​។ 

​    ​ប៉ុន្តែ​លោក​គូ​ម៉ា​មិន​ចាប់អារម្មណ៍​នឹង​ការបាត់បង់​កំណត់ត្រា​ពិភពលោក​ស្អី​នោះទេ តែ​អ្វីដែល​លោក​ខ្វល់​គឺ​ខ្លាច​ស្លាប់ទៅ​គ្មាន​គូ​នឹង​គេ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់