សំបកក្រូចព្យាបាលមុនពូកែមែនទែន អត់ដែលដឹងអីរលីង!

ពួកយើងទាំងអស់គ្នាដឹងហើយថា វីតាមីន C មានវត្តមានក្នុងផ្លែក្រូច ដែលធ្វើឱ្យពួកវាមានប្រព័ន្ធភាពស៊ាំខ្លាំង។ មានអារម្មណ៍រងា? ចាប់ផ្លែក្រូច។ ប៉ុន្ដែភាគច្រើននៃពួកយើងមិនទាន់ដឹងទេថា សំបកក្រូចមានប្រយោជន៍។ ដោយវាដូចជាខែលការពារសាច់ក្រូច សំបកក្រូចផ្ទុកសារធាតុចិញ្ចិមសំខាន់ៗ និងសារធាតុផ្ដល់សុខភាពជាច្រើនទៀតរួមមានទាំងជាតិសរសៃ។ សំបកក្រូច និងជាតិប្រេងដែលបានមកពីសំបករបស់វា គឺប្រើបានច្រើនវិធីណាស់។ អ្នកស្រាវជ្រាវក៏រកឃើញថា វាអាចប្រើប្រឆាំងនឹងជំងឺផ្សេងៗ និងធ្វើជាគ្រឿងផ្សំគ្រឿងសម្អាង ថ្នាំកម្ចាត់ក្លិន ភ្នាក់ងារសម្អាត និងអាចធ្វើជាជីរកំប៉ុសបានទៀតផង។

សំបកក្រូចមានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រឆាំងនឹងបាក់តេរី និងផ្សិត, ប្រឆាំងនឹងមហារីក, ផ្ដល់ជាតិសរសៃ, រក្សាអ្នកពីជំងឺរលាកនានា និងកម្ចាត់មុនពីស្បែករបស់អ្នកទៀតផង។

ដើម្បីកម្ចាត់មុន អ្នកត្រូវអនុវត្តតាមវិធីសាស្ដ្រខាងក្រោមនេះ។

* កិនសំបកក្រូចលាយជាមួយនឹងទឹកដោះគោ និងលាបលើស្បែកកើតមុន។ ឬក៏អ្នកអាចច្របាច់ទឹកចេញពីសំបកក្រូចយកមកលាបក៏បានដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត