adverise with khmeread C7ffd34c cd33 455b b6c5 ccf972fc1e91

ប្រច័ណ្ឌ​ប្រពន្ធ​ឈ្លោះ​គ្នា​រួច​ចូលក្នុង​បន្ទប់​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ ដោយសារតែ​ការ​ប្រច័ណ្ឌ​ប្រពន្ធ​បុរស​ម​ឆន​មុខរបរ​ខ្វៃ​ជ្រូក​ម្នាក់​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បន្ទាប់មក​បាន​ចូលក្នុង​បន្ទប់​ចងក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​ព្រឹក​នា​ថ្ងៃទី​០៤​មីនាឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​របស់ខ្លួន​លេខ​១៦៣​ក្រុមទី​៤​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា បុរស​គិត​ខ្លី​ឈ្មោះ​ឆន មករា អាយុ​៣១​ឆ្នាំ​មុខរបរ​ខ្វៃ​ជ្រូក​មាន​ប្រពន្ធ​ឈ្មោះ​ទុយ ហ៊ាន​បានធ្វើ​អត្ត ឃាត​ដោយ​ចងក​នៅ​និង​ផ្ទះ​របស់ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​១៦៣​ក្រុមទី​៤​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​។​

    តាម​ការ​ឲ្យ​ដឹង​ពី​ប្រពន្ធ​របស់​ជនរងគ្រោះ​ថា មុន​កើតហេតុ​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ដោយសារ​ការ​ប្រច័ណ្ឌ​ប្រពន្ធ​។ បន្ទាបពី​ឈ្លោះ​រួច​គាត់​ក៏​ចូលក្នុង​បន្ទប់​ចងក​សម្លាប់ខ្លួន​តែម្តង​។​

    សព​ត្រូវបាន​ប៉ូលីស​ប៉ុស្តិ៍​ចុះទៅ​អង្កេត​និង​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ជំនាញ​ធ្វើ​កោសល្យវិច័យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់