ស្ត្រីអាមេរិកម្នាក់ផឹកទឹកស៊ីអ៊ីវអស់មួយដបដើម្បីលាងពោះវៀនធំ បែរជាងាប់ខួរក្បាលជាអចិន្ត្រៃយ៍ក្លាយជាមនុស្សរុក្ខជាតិ

ស្រ្តីអាមេរិកមួយរូបបានងាប់ខួរក្បាលជាអចិន្រ្តៃយ៍ បន្ទាប់ពីនាងបានផឹកទឹកស៊ីអ៊ីវអស់មួយលីត្រនៅក្នុងបំណងដើម្បី "លាងពោះវៀនធំរបស់នាង"។

ស្រ្តីវ័យ ៣៩ឆ្នាំរូបនេះបានផឹកទឹកបន្ថែមរសជាតិមួយនេះ ដោយជឿជាក់ថា វានឹងកម្ចាត់ជាតិពុលចេញពីរាងកាយរបស់នាង។ នេះបើយោងតាមការៀបរាប់ឡើងវិញរបស់វេជ្ជបណ្ឌិត Bernard នៅលើឆានែលវេជ្ជសាស្រ្តរបស់លោកលើប្រព័ន្ធកម្សាន្ត YouTube ឈ្មោះ Chubbyemu។

ជំនួសមកវិញ ការប្រថុយនេះបានធ្វើឱ្យនាងកើតជំងឺគាំងបេះដូងភ្លាមៗ និងបំផ្លិចបំផ្លាញសរសៃប្រសាទយ៉ាងធ្ងន់ធ្ងរមិនអាចស្រោចស្រង់មកវិញបាន។

វេជ្ជបណ្ឌិតបានរកឃើញថា នាងបានផ្ទុកជាមួយនឹងសារជាតិអំបិល ២០០ ក្រាមនៅក្នុងឈាមរបស់នាង ដែលជាបរិមាណលើសប្រាំដងដ៏គ្រោះថ្នាក់ លើពីបរិមាណធម្មតារបស់មនុស្ស។

ពួកគេបានព្យាយាមនាំយកកម្រិតជាតិសូដ្យូមនៅក្នុងឈាមរបស់នាង ប៉ុន្តែការផ្លាស់ប្តូរនេះគឺលឿនពេកដែលបណ្តាលឱ្យនាងងាប់ខួរក្បាល៕


 

adverise with khmeread
tiger
Loading ad ...